ក្លិប ជូ​វេន​ទុ​ស ត្រៀម​ដាក់សំណើ ដើម្បី​ប្រជែង​ផ្ទេរ​យក​កីឡាករ នី​ម៉ា ជាមួយ​ក្លិប បា​សេ​ឡូ​ណា

180
ចែករម្លែក

ក្លិប ជូ​វេន​ទុ​ស​(Juventus )​ត្រៀម​ដាក់សំណើ ដើម្បី​ផ្ទេរ​កីឡាករ នី​ម៉ា (Neymar) របស់​ក្លិប Paris Saint Germain ។​នេះ​បើតាម​សេចក្តីរាយការណ៍ El Mundo Deportivo​។

​ក្លិប​ជើងឯក Serie A នេះ​មានបំណង​ផ្តល់​កញ្ចប់​ទឹកប្រាក់​និង​បូក​បន្ថែម​កីឡាករ ដើម្បី ដូរ​យក​កីឡាករ​ប្រេ​ស៊ី​ល​រូបនេះ​ដោយ​សង្ឃឹមថា ពួកគេ​អាច​យកឈ្នះ​ក្លិប​បា​សេ​ឡូ​ណា ។

​ខ្សែប្រយុទ្ធ​សញ្ជាតិ​អា​ហ្ស​ង់​ទីន ប៉ាវ​ឡូ ឌី​បា​ឡា (Paul Dybala) និង​ខ្សែបម្រើ ប្លេ​ស ម៉ា​ទុយ​ឌី (Blaise Matuidi) ដែល​ផ្ទេរ​ពី PSG មកលេង​នៅ​ក្រុង​ទូ​រិ​ន​កាលពី​ឆ្នាំ​២០១៧ នោះ គឺជា​កីឡាករ​សម្រាប់ធ្វើ​ការដោះដូ​រ​។

​ស្របពេល​ការវិល​ត្រឡប់មក​ក្លិប Barcelona នៅតែ​ជា​ជម្រើស​របស់ នី​ម៉ា កីឡាករ រូបនេះ​អាចនឹងទទួល​យក​ឱកាស​មកលេង​ជា​ដៃគូ​ជាមួយ​កីឡាករ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo) នៅ​អ៊ីតាលី​ផងដែរ​។

​ការចាកចេញ​របស់​កីឡាករ​ទាំងពីរ​កើតមាន​នៅក្នុង​ឆ្នាំ​តែមួយ ដែល​ពេលនោះ នី​ម៉ា ចាក​ចេញពី Barcelona មក​ចូលរួម​ជាមួយ PSG ក្នុងតម្លៃ​២០០​លាន​ផោន ប៉ុន្តែ​ស្ថាន ភាព​របស់ នី​ម៉ា ប្រែជា​ជូរចត់ ស្របពេល​កីឡាករ​រូបនេះ​ចង់​ចាកចេញ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​