ក្លិប ជូ​វេន​ទុ​ស ព្រលយ​ពាក្យ​ថា ពួកគេ​អាច​នឹង​ផ្ទេរ​ខ្សែប្រយុទ្ធ ម៉ា​វ​រ៉ូ អ៊ី​កា​ឌី របស់​ក្លិប អ៊ី​ន​ធ័​រ មី​លេន​

198
ចែករម្លែក

ក្លិប ជូ​វេន​ទុ​ស​(Juventus) បានសម្រេច​ចិត្ត​ទុក​អាវ​លេខ​៩​នៅ​ទំនេរ ចំពេល​មានការ ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​ខ្សែប្រយុទ្ធ ម៉ា​វ​រ៉ូ អ៊ី​កា​ឌី (Mauro Icardi) របស់​ក្លិប អ៊ី​ន​ធ័​រ មី​លេន​(Inter Milan )​។​

​មាន​សេចក្តីរាយការណ៍​នៅ​ប្រទេស​អ៊ីតាលី​ថា កីឡាករ​អន្តរជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ បាន​ព្រមព្រៀង​ទទួលយក​កិច្ចសន្យា​លេង​រយៈពេល​ប្រាំ​ឆ្នាំ ដែលមាន​ប្រាក់​ឈ្នួល​៧ លាន​ផោន​ក្នុង​មួយឆ្នាំ បូក​បន្ថែម​ប្រាក់​លើកទឹកចិត្ត​។​
​ ​
​ទោះបីជា​យ៉ាង ក្លិប Juventus មិនទាន់​សម្រេច​កិច្ចព្រមព្រៀង​ជាមួយ​ក្លិប​Inter Milan នៅឡើយ​ទេ ចំពេល​មានការ​ចរចា​ជុំវិញ​តម្លៃ​ផ្ទេរ ៥០​លាន​ផោន​។ ក្លិប Juventus បានប្រកាស​សមាសភាព​ក្រុម​ជម្រើស​របស់ខ្លួន​សម្រាប់​ការប្រកួត​ពាន International Champions Cup និង​លេខ​អាវ​សម្រាប់​កីឡាករ​ចំណូល​ថ្មី​របស់ខ្លួន​ផងដែរ​។​
​ ​
​ហ្គៀ​ន​លូ​ហ្គី ប៊ូ​ហ្វុ​ន (Gianluigi Buffon) នឹង​ពាក់អាវ​លេខ​៧៧ ម៉ា​ធី​ស ដឹ ឡាយ (Matthhisjs de Light) នឹង​ពាក់អាវ​លេខ​៤ អ៊ែ​រិ​ន រ៉ា​ម​ស៊ី (Aaron Ramsey) នឹង​ពាក់ អាវ​លេខ​៨ អេ​ឌ្រា​ន រ៉ា​ប៊ី​យ៉ូ​ត (Adrien Rabiot) ពាក់អាវ​លេខ​២៥ ចំណែក​កីឡាករ ម៉េ​រី ដឺ​មី​រ៉ា​ល (Merih Demiral) ពាក់អាវ​លេខ​២៨​។​
​ ​
​ហ្គុ​ន​ហ្សា​ឡូ ហ៊ី​ហ្គួ​អ៊ី​ន (Gonzalo Higuain) ដែល​ធ្លាប់​ពាក់អាវ​លេខ​៩ នឹង​ពាក់អាវ​លេខ​១ សម្រាប់​រដូវ​កាល​ក្រោយ ដោយ​ទុក​អាវ​លេខ​៩​នៅ​ទំនេរ ប្រសិនបើ អ៊ី​កា​ឌី ចូលរួម​ជា មួយ​ក្លឹប​នៅ​រដូវក្តៅ​នេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​