ក្លិប តូ​តិ​ន​ហេម​មានបំណង​ចំណាយ​២០​លាន​ផោន ដើម្បី​នាំយក​កីឡាករ​យុវជន ជែក ក្លាក របស់​ក្លិប​លី​ត

798
ចែករម្លែក

ក្លិប តូ​តិ​ន​ហេម​(Tottenham) នឹងត្រូវ​ចំណាយ​២០​លាន​ផោន ប្រសិនបើ​ពួកគេ​ចង់​ផ្ទេរ កីឡាករ​ឆ្នើម ជែក ក្លាក (Jack Clarke) របស់​ក្លិប លី​ត​(Leeds) ។
​ ​
​ខ្សែបម្រើ​ស្លាប​រូបនេះ​ធ្វើ​បានល្អ​សម្រាប់​ក្រុម លី​ត នៅ​រដូវ​កាល​នេះ ហើយ​បានបង្ហាញ មុខ​២២​លើក​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក ខណៈ​ក្រុម​របស់លោក ម៉ា​សេ​ឡូ ប៊ី​ល​សា (Marcelo Bielsa) ជិត​នឹង​ឡើងមក​ចូលរួម​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។
​ ​
​ក្លិប Tottenham អន្ទះសារ​ចង់​សម្រេច​កិច្ចព្រមព្រៀង​សម្រាប់​កីឡាករ​វ័យ​១៨​ឆ្នាំ​រូបនេះ​។ កិច្ចសន្យា​បច្ចុប្បន្ន​របស់ ក្លាក ជាមួយ​ក្លិប Leeds បន្ត​រហូតដល់​រដូវ​ក្តៅ​ឆ្នាំ​២០២១ ប៉ុន្តែ​មាន​ក្លឹប​ជាច្រើន​កំពុង​តាមមើល រួមទាំង​ក្លិប គ្រី​ស្តា​ល់ ផា​លេស​(Crystal Palace) ផងដែរ​។​
​ ​
​ក្លិប Tottenham ចង់​បន្ថែម​សមាជិក​ថ្មី​ក្មេង​ដែលមាន​ទេពកោសល្យ​ក្នុង​ក្រុម​ជម្រើស របស់ខ្លួន ហើយ​នៅតែ​ចាប់អារម្មណ៍​លើ​កីឡាករ ជែក ហ្គ្រី​លី​ស (Jack Grealish) របស់​ក្លិប អា​ស្តុ​ន វីឡា​(Aston Villa) ។​
​ ​
​ក្រុម​របស់លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ (Mauricio Pochettino) មិនទាន់​ចុះហត្ថលេខា​ផ្ទេរ កីឡាករ​សម្រាប់​ក្រុម​ជម្រើស​ដំបូង​នៅឡើយ​ទេ ចាប់តាំងពី​ខែមករា ឆ្នាំ​២០១៨ ជា​ពេល​ពួកគេ​នាំយក​កីឡាករ លូ​កាស ម៉ូ​រ៉ា (Lucas Moura) ពី​ក្លិប PSG(Paris Saint-Germain) ។​
​ ​
​ទោះបីជា​យ៉ាងណា ក្លិប​នេះ​គ្រោង​នឹង​ផ្លាស់ប្តូរ​ផែនការ​នៅ​រដូវក្តៅ​នេះ ស្របពេល​ក្លឹប Tottenham មានបំណង​ពង្រឹង​ធនធាន​របស់ខ្លួន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​