ក្លិប តូ​តិ​ន​ហេម និង ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត អាចនឹងទទួល​យក ហ្គា​រ៉េត បេ​ល ដោយ​ឥត​តម្លៃ​ខ្លួន​ផ្ទេរ​នៅ​រដូវក្តៅ​នេះ​

539
ចែករម្លែក

តាម​ព័ត៌មាន​ថា ក្លិប រៀល ម៉ា​ឌ្រី​ត កំពុង​ថ្លឹងថ្លែង​អនុញ្ញាត​ឲ្យ​កីឡាករ​សញ្ជាតិ​វ៉េ​ល ហ្គា​រ៉េត បេ​ល (Gareth Bale) ចាកចេញ​ដោយ​ឥត​តម្លៃ​ខ្លួន​ផ្ទេរ​នៅ​រដូវក្តៅ​នេះ​។

​ពេលវេលា​របស់​កីឡាករ​វ័យ​២៩​ឆ្នាំ​រូបនេះ​ជាមួយ​ក្លឹប​យក្ស​អេ​ស្ប៉ា​ញ​នេះ​ហាក់ដូចជា​ចប់​ហើយ ដោយ​អ្នក ចាត់ការ ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន (Zinedine Zidane) អន្ទះ សា​ចង់​លក់ កីឡាករ​រូបនេះ ដើម្បី​ទុក​កៅអី​ទំនេរ​ក្នុង​ក្រុម​។

​ក្លិប​រៀល ម៉ា​ឌ្រី​ត បច្ចុប្បន្ន​បាន​ចំណាយ​ប្រាក់​ឈ្នួល​១៣​លាន​ផោន​ដល់​កីឡាករ​សញ្ជាតិ វ៉េ​ល​រូបនេះ​ក្នុង​មួយឆ្នាំ​។ នៅពេលនេះ ក្លិប​រៀល​ម៉ា​ឌ្រី​ត​ត្រៀមខ្លួន​អនុញ្ញាត​ឲ្យ​កីឡាករ រូបនេះ​ចាកចេញ​ដោយ​គ្មាន​តម្លៃ​ខ្លួន​។

​ព័ត៌មាន​នេះ​បានធ្វើ​ឲ្យ​ក្លិប​តូ​តិ​ន​ហេម​( Tottenham) និង ម៉េ​ន​ឆេ​ស្ទ័​រំ​យូ​ណាយ​ធី​ត​(Man Utd (​ប្រុង​ជើងការស្រប ពេល​ក្លិប​ទាំងពីរ​អះអាងថា កំពុង​ពិចារណា​ផ្ទេរ​ខ្សែប្រយុទ្ធ រូបនេះ​។ យូ​ណាយ​ធី​ត​បាន​សរសើរ ហ្គា​រ៉េត បេ​ល យូរ​មកហើយ ប៉ុន្តែ​មិនអាច​នាំ យក​កីឡាករ​រូបនេះ​ចេញពី​ក្លឹប Real Madrid នៅ​ប៉ុ​ន្មា​រដូវ​កាល​ចុង​ក្រោយនេះ​។

​នៅពេលនេះ បេ​ល ត្រូវបាន​បើកទូលាយ​ឲ្យ​ចាកចេញ បន្ទាប់ពី​មាន​បញ្ហាលំបាក​ជា បន្តបន្ទាប់​ជាមួយ​ក្លិប Real Madrid ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​