ក្លិប តូ​តិ​ន​ហេម ព្យាយាម​រក្សាទុក គ្រី​ស្ទៀ​ន អេ​រិ​កសិន ដោយ​សន្យា​ផ្តល់ប្រាក់​ឈ្នួល ២០០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​

203
ចែករម្លែក

​ក្លិប​តូ​តិ​ន​ហេម​( Tottenham )​បាន​បន្ត​កិច្ចប្រឹងប្រែង ដើម្បី​បញ្ចុះបញ្ចូល​កីឡាករ គ្រី​ស្ទៀ​ន អេ​រិ​កសិន (Christian Eriksen) ដើម្បី​ចុះកិច្ចសន្យា​ថ្មី​ដែលមាន​ប្រាក់​ឈ្នួល ទ្វេដង​។ រហូតមកទល់​ពេលនេះ ក្លិប Tottenham ខកខាន​មិនបាន​អូសទាញ អេ​រិ​កសិន ដែល​ឈានដល់​រយៈពេល​១២​ខែ​ចុងក្រោយ​នៃ​កិច្ចសន្យា​របស់ខ្លួន​។​
​ ​
​អេ​រិ​កសិន រកបាន​ប្រាក់​ឈ្នួល ៨០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍ ប៉ុន្តែ​ក្លឹប Spurs បាន សន្យា​បង្កើន​ប្រាក់​ឈ្នួល​ដល់​១៦០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​។​
​ ​
ការព្យាយាម​ថ្មី​បំផុត​របស់​ក្លិប Tottenham អាចធ្វើ​ឲ្យ​ប្រាក់​ឈ្នួល​របស់ អេ​រិ​កសិន កើន ជិត​ដល់ ២០០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​។​
​ ​
ទោះបីជា​យ៉ាងណា ទីប្រឹក្សា​របស់ អេ​រិ​កសិន បាន​ជូនដំណឹង​ទៅ​មន្ត្រី​ក្លឹប​ថា កិច្ចសន្យា បន្ទាប់​សម្រាប់​កីឡាករ​វ័យ​២៧​ឆ្នាំ​រូបនេះ​នឹង​មិនមែន​ដោយសារតែ​រឿង​ប្រាក់​នោះទេ​។​
​ ​
ក្លិប រៀល ម៉ា​ឌ្រី​ត និង បា​សេ​ឡូ​ណា ចាប់អារម្មណ៍​នឹង​កីឡាករ​ដា​ណឺ​ម៉ាក​រូបនេះ​។ ដោយឡែក ក្នុង​ដំណើរ​ប្រកួត​កម្តៅ​សាច់ដុំ​នៅ​សិង្ហ​បុរី លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ (Mauricio Pochettino) បញ្ជាក់ថា លោក​ប្រហែលជា​ចាក​ចេញពី​ក្លិប Tottenham ប្រសិនបើ​ពួកគេ​លើក​ពាន​ឆេ​ម​ពាន​លី​ក​។​
​ ​
លោក ប៉ូ​ចេ​តទី​ណូ បាន​និយាយថា “​លទ្ធផល​អាច​ផ្សេង​ពី​ការគិត បន្ទាប់ពី​ការប្រកួត ផ្តាច់ព្រ័ត្រ​។ ប្រហែលជា​ខ្ញុំ​ត្រូវ​ដើរ​ចេញពី​ក្លឹប ចាក​ចេញពី​ក្លឹប​ហើយ​ទុក​លទ្ធភាព​ឲ្យ ក្រុមការងារ​បង្វឹក​ថ្មី​។ ប៉ុន្តែ​បន្ទាប់ពី​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ខ្ញុំ​គិតថា​មិនល្អ​ក្នុងការ​បញ្ចប់ ការងារ​តាមរបៀប​នេះនោះ​ទេ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​