ក្លិប តូ​តិ​ន​ហេម មាន​ទំនុកចិត្ត​ថា នឹង​អាច​សម្រេច​កិច្ចព្រមព្រៀង​ដោះដូរ​កីឡាករ​ជាមួយ ក្លិប​រ៉ូ​ម៉ា​

256
ចែករម្លែក

​ក្លិប រ៉ូ​ម៉ា​(Roma) ជឿថា ពួកគេ​ជិត​សម្រេច​កិច្ចព្រមព្រៀង​ជាមួយ​ក្លិប តូ​តិ​ន​ហេម (Tottenham) ក្នុងការ​ដោះដូរ​កីឡាករ ថូ​ប៊ី អាល​ដឺ​វ៉េ​រ៉េ​ល (Toby Alderweireld) បូក​បន្ថែម​ប្រាក់​មួយចំនួន​។

​ក្លិប​យក្ស​អ៊ីតាលី​រូបនេះ​បានចាត់ទុក​ខ្សែការពារ​សញ្ជាតិ​បែលហ្ស៊ិក​រូបនេះ​គឺជា​គោលដៅ​ផ្ទេរ​កំពូល​សម្រាប់​រដូវ​កាល​ទិញដូរ​នេះ ប៉ុន្តែ​គ្មាន​លទ្ធភាព​ចំណាយ​២៥​លាន​ផោន សម្រាប់​លក្ខខណ្ឌ​ទិញ​ផ្តាច់​។

​ទោះបីជា​យ៉ាងណា ក្លិប​ស្ពឺរ​( Spurs) អន្ទះសា​ចង់បាន​ខ្សែបម្រើ​ប្រយុទ្ធ​វ័យ​២០​ឆ្នាំ នី​កូ​ឡូ ហ្សា​នី​អូ​ឡូ (Nicolo Zaniolo) របស់ Roma ហើយ​ស្របពេល​កីឡាករ​រូបនេះ​ទាមទារ ដំឡើង​ប្រាក់​ឈ្នួល​នោះ ក្លិប Spurs ជឿថា ខ្លួន​អាចមាន​សង្ឃឹម​ច្រើន​។

​ប្រធាន​បច្ចេកទេស ហ្គៀ​ន​ឡូ​កា ផេ​ត្រា​ឈី (Gianluca Petrachi) បាន​ប្រាប់ ហ្សា​នី​អូ​ឡូ ឲ្យ​បង្ហាញ​ពី​គុណសម្បត្តិ​របស់ខ្លួន​មុននឹង​ទាមទារ​ប្រាក់​ឈ្នួល​ច្រើន​។

​កាលពី​រដូវ​កាល​មុន ហ្សា​នី​អូ​ឡូ រកបាន​៦​គ្រាប់​។ ស្របពេល​លោក​ផេ​ត្រា​ឈី​បាន ការពារ ការប្រើប្រាស់​អតីត​ប្រធាន​បច្ចេកទេស​ក្លិប Spurs លោក ហ្វ្រ​ង់​កូ បាល​ឌី​នី (Franco Baldini) ដើម្បី​ជួយ​ចរចា​កិច្ចព្រមព្រៀង​ដោះដូរ​នេះ​។

​លោក បាល​ឌី​នី ធ្លាប់ជា​ប្រធាន​បច្ចេកទេស​នៅ​ក្លិប Roma​មុនពេល​ចាកចេញ​មក​ចូលរួម ជាមួយ​ក្លិប Spurs ដើម្បី​កាន់​តួនាទី​ស្រដៀង​គ្នា​ចាប់ពី​រដូវ​កាល​២០១៣​ដល់​២០១៥៕ ប្រែ​សម្រួល​: ពិសិដ្ឋ