ក្លិប តូ​តិ​ន​ហេម សម្រេច​កិច្ចព្រម ព្រៀង​ផ្ទេរ រ៉ា​យ​អាន់ សេស​សេ​ញ៉ុ​ង ពី​ក្លិប ហ្វូ​ល​ហេម​

125
ចែករម្លែក

​រ៉ា​យ​អាន់ សេស​សេ​ញ៉ុ​ង (Ryan Sessegnon) បានសម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​មក កាន់​ក្លិប តូ​តិ​ន​ហេម​(Tottenham)​បន្ទាប់ពី​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​លេង​រយៈពេល​៥​ឆ្នាំ នៅ​ពហុ​កីឡដ្ឋាន White Hart Lane ។
​ ​
សេស​សេ​ញ៉ុ​ង​វ័យ​១៩​ឆ្នាំ​បាន​ចូលរួម​ជាមួយ​កិច្ចព្រមព្រៀង​ដោះដូរ​ដែលមាន​តម្លៃ រហូតដល់​៣០​លាន​ផោន បន្ទាប់ពី​លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ (Mauricio Pochettino) និង​ក្លិប ស្ពឺរ​(Spurs) តាម​ប្រមាញ់​មួយរយៈ​ពេល​។
​ ​
សេស​សេ​ញ៉ុ​ង នៅសល់​កិច្ចសន្យា​មួយឆ្នាំ​ជាមួយ​ក្លិប ហ្វូ​ល​ហេម (Fulham) និង​បាន បញ្ជាក់​យ៉ាងច្បាស់​ថា​ខ្លួន​ចង់​ចូលរួម​ជាមួយ​ក្លិប​ស្ពឺរ​ដើម្បី​ធ្វើ​ការងារ​និង​អភិវឌ្ឍ​ក្រោម ការដឹកនាំ​របស់លោក ប៉ូ​ចេ​តទី​ណូ​។​

​កីឡាករ​អន្តរជាតិ​អង់គ្លេស​អាយុ​ក្រោម​២១​ឆ្នាំ​រូបនេះ​បានបង្ហាញ​មុខ​ជាង​១០០​លើក​ជាមួយ​ក្លិប Fulham រួមទាំង​ឱកាស​បង្ហាញមុខ​លើកដំបូង​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក កាលពី​រដូវ​កាល​មុន​ផងដែរ​។​
​ ​
គេ​តែង​ឃើញ​កីឡាករ​រូបនេះ​ថតរូប​កាន់​អាវ​របស់​ក្លិប Spurs បន្ទាប់ពី​សម្រេច​កិច្ច​ព្រម ព្រៀង​នេះ​។​
​ ​
សេស​សេ​ញ៉ុ​ង បានបង្ហាញ​មុខ​៣៥​លើក​កាលពី​រដូវ​កាល​មុន ដោយ​រកបាន​២​គ្រាប់​។ កីឡាករ​រូបនេះ​រកបាន​១៥​គ្រាប់​កាលពី​រដូវ​កាល​មុន ខណៈពេល​ក្លិប Fulham បាន​ឡើង​មកពី​ក្របខ័ណ្ឌ Championship ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​