ក្លិប ថូ​តិ​ន​ហេម​ប្រឈម​ការពន្យារ​បើក​ពហុ​កីឡដ្ឋាន​ជាថ្មីទៀត​

467
ចែករម្លែក

ក្លិប ថូ​តិ​ន​ហេម (Tottenham) អាច​ប្រឈមមុខ​នឹង​ការពន្យារពេល​ជាថ្មី​សម្រាប់​ការបើក សម្ពោធ​ពហុកីឡាដ្ឋាន​ថ្មី​តម្លៃ​១​ពាន់​លាន​ផោន ស្របពេល​ក្លឹប​កំពុង​ប្រឹងប្រែង ដើម្បី​រៀបចំ កម្មវិធី​សាកល្បង អំឡុង​ថ្ងៃបុណ្យ​ណូអែល​។​

​ក្លិប ស្ពឺរ​(Spurs) ជួប​បញ្ហា​ច្រើន ស្របពេល​ព្យាយាម​រៀបចំ​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ​ដែល​ត្រូវ ឲ្យ​មាន​ប្រព័ន្ធ​ការពារ​សន្តិសុខ​ឲ្យ​បានល្អ​។​
​ ​
ក្លឹប​នឹង​ស្វាគមន៍​អ្នកគាំទ្រ​មានសំណាង​ដំបូង​គេ​៦.០០០​នាក់​នៅ​ថ្ងៃអាទិត្យ​សម្រាប់​ដំណើរ​ទស្សនកិច្ច​ពិសេស​មកកាន់​ពហុ​កីឡដ្ឋាន Tottenham Hotspur Stadium ដែល​គ្រោង​នឹង​បើក ដំណើរការ​នៅ​ដើមរដូវ​កាល​ក្រោយ​។​
​ ​
​ទោះបីជា​យ៉ាងណា ការពន្យារពេល​សាងសង់​ជា​បន្តបន្ទាប់​បាន​ជំរុញ​ឲ្យ​មានការ​លើក​ពេល ជា​បន្តបន្ទាប់ ស្របពេល​ក្លិប Spurs នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ​យូ​ណាយ​ធី​ត នៅ​ថ្ងៃទី​១៣​ខែមករា​។​
​ ​
​នៅពេលនេះ មានការ​សង្ស័យ ស្របពេល​ក្លឹប​នេះ​ដឹងថា មានការ​ពិបាក​ក្នុងការ​រៀបចំ ព្រឹត្តិការណ៍​ដើម្បី​តេស្ត​សមត្ថភាព​នៅ​ថ្ងៃទី​៣០​ខែធ្នូ ត្រូវ​នឹង​ថ្ងៃអាទិត្យ ដោយសារតែ​កង្វះ បុគ្គលិក​និង​មន្ត្រីប៉ូលិស​ដែល​គៀក​នឹង​ថ្ងៃ​ឆ្លង​ឆ្នាំ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ក្លឹប Tottenham