ក្លិប បា​សេ​ឡូ​ណា គ្រោង​ជួប​ជាមួយ​តំណាង​របស់ ម៉ា​ត​ធី​ស ដេ ឡាយ ដើម្បី​ចរចា​ផ្ទេរ ក្នុងតម្លៃ​៦៤​លាន​ផោន​

399
ចែករម្លែក

ក្លិប​បា​សេ​ឡូ​ណា​( Barcelona) គ្រោង​ជួប​ជាមួយ​កីឡាករ​វ័យក្មេង ម៉ា​ត​ធី​ស ដឺ ឡាយ (Matthijs de Light) នៅ​សប្តាហ៍​ក្រោយ​ខណៈ​ពួកគេ​ត្រៀម​នឹង​ចំណាយ​ប្រាក់ សន្ធឹកសន្ធាប់ ដើម្បី​ផ្ទេរ​ខ្សែការពារ​កណ្តាល​របស់​ក្លិប អាសា​ក់​(Ajax )​។​
​ ​
កាលពី​ខែមករា ក្លិប បា​សេ​ឡូ​ណា បាន​ផ្ទេរ​កីឡាករ ហ្វ្រែ​ង​គី ដឺ ចុង (Frenkie de Jong) ហើយ​នៅពេលនេះ ពួកគេ​ចង់បាន​មិត្ត​រួម​ក្រុម​របស់ ដឺ ចុង​។​
​ ​
ក្រុម Barcelona សង្ឃឹមថា នឹង​យកឈ្នះ​ការ​ប្រជែង​ពី​ក្លឹប​ផ្សេងៗ​ទៀត​ពី​ក្លឹប​កំពូល មួយចំនួន​តំបន់​អឺរ៉ុប​រួមទាំង​ក្លិប ជូ​វេន​ទុ​ស​(Juvnetus) PSG, Bayern Munich, Atletico និង​ក្លិប Real Madrid ផងដែរ​។​
​ ​
​ខ្សែការពារ​រូបនេះ​គ្រោង​ជួប​ជាមួយ​លោក អេ​ដ​វីន វ៉ាន ដឺ​សា (Edwin van der Sar) ម៉ាក អូ​វើ​ម៉ាស (Marc Overmars) និង​គណៈប្រតិភូ​មកពី​ពហុ​កីឡដ្ឋាន Nou Camp នៅ​ថ្ងៃ​ច័​ន្ធ​និង​អង្គារ​។​
​ ​
​អាច​នឹង​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​នៅ​រដូវក្តៅ​នេះ នៅមុន​ការប្រកួត​វគ្គ​៨​ក្រុម ចុងក្រោយ​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក នេះ​បើតាម​សេចក្តីរាយការណ៍​របស់​កាសែត អេ​ស្ប៉ា​ញ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​