ក្លិប បា​សេ​ឡូ​ណា ចង់​នាំយក​ខ្សែប្រយុទ្ធ ព្យែ​រ អេ​មឺ​រិ​ក អូ​បា​ម៉េ​យ៉ាំង មក​ពហុ​កីឡដ្ឋាន Nou Camp នៅ​ខែម​ករានេះ​

88
ចែករម្លែក

​ក្លិប បា​សេ​ឡូ​ណា​(Barcelona) ចង់​នាំយក​ខ្សែប្រយុទ្ធ ព្យែ​រ អេ​មឺ​រិ​ក អូ​បា​ម៉េ​យ៉ាំង (Pierre Emerick Aubameyang) មកកាន់​ពហុ​កីឡដ្ឋាន Nou Camp នៅ​ខែមករា ខណៈពេល​ពួកគេ ចង់​ស្វែងរក​កីឡាករ​មក​ជំនួស​ខ្សែប្រយុទ្ធ ល្វី​ស ស្វា​រ៉េ​ស (Luis Suarez) ។​
​ ​
​ក្លឹប​យក្ស​អេ​ស្ប៉ា​ញ​នេះ​គ្រោង​នឹង​អវត្តមាន​ខ្សែប្រយុទ្ធ​សញ្ជាតិ​អ៊ុយ​រូ​ហ្គា​យ ស្វា​រ៉េ​ស យ៉ាងហោចណាស់​ប្រាំមួយ​សប្តាហ៍ បន្ទាប់ពី​កីឡាករ​រូបនេះ​ធ្វើការ​វះកាត់​របួស​ក្បាលជង្គង់ ហើយ​ក្លិប Barcelona ត្រៀម​ពង្រឹង​ជម្រើស​ប្រយុទ្ធ​របស់ខ្លួន​។​
​ ​
ក្រុម Barcelona មាន​ជម្រើស​ខ្សែប្រយុទ្ធ​មានកំណត់ ហើយ លី​អូ​ណេ​ល ម៉េ​ស​ស៊ី (Lionel Messi) ឬ អែន​ត័​ញ គ្រី​ស្មាន់ (Antoine Griezmann) ជា​ជម្រើស​ប្រយុទ្ធ​តែ​ពី​នាក់ ក្នុង​រយៈពេល ប៉ុន្មាន​សប្តាហ៍​នេះ​។​
​ ​
​ក្លិប Barcelona អន្ទះសា​ចង់​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ អូ​បា​ម៉េ​យ៉ាំង​ដែល​រកបាន​១៦​គ្រាប់​ក្នុងការបង្ហាញមុខ​២៦​លើក​នៅ​រដូវ​កាល​នេះ ហើយ​មើលឃើញថា អូ​បា​ម៉េ​យ៉ាំង​អាចជា​ជម្រើសម្នាក់​។​
​ ​
ក្រុម Barcelona ដឹង​ច្បាស់​ថា វា​ពិតជា​មានការ​ពិបាក​ក្នុងការ​បញ្ចុះបញ្ចូល​ឲ្យ​ក្លឹប​កាំភ្លើង​ធំ Arsenal ចែកផ្លូវ​ពី​ខ្សែប្រយុទ្ធ​សំខាន់​រូបនេះ​នៅ​ពាក់កណ្តាល​រដូវ កាល​នេះ ប៉ុន្តែ Barcelona សង្ឃឹមថា អាច​នឹង​សម្រេច​កិច្ចព្រមព្រៀង​នេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

ខ្សែប្រយុទ្ធ ព្យែ​រ អេ​មឺ​រិ​ក អូ​បា​ម៉េ​យ៉ាំង (Pierre Emerick Aubameyang)