ក្លិប បាសេឡូណា(Barcelona) បានយកឈ្នះការប្រកួតប្រជែងពីក្លិបធំៗផ្សេងទៀត ដើម្បីសម្រេចកិច្ចព្រមព្រៀងជាមួយក្លិប Eintracht Frankfurt ក្នុងការផ្ទេរខ្សែប្រយុទ្ធ លូកា ចូវីច (Luka Jovic) របស់ស៊ែប។
កីឡាករវ័យ២១ឆ្នាំរូបនេះ ដែលរកបាន១៩គ្រាប់សម្រាប់ក្លិបនៅក្របខណ្ឌ Bundesliga នៅរដូវកាលនេះ អំឡុងពេលខ្ចីជើងពីក្លិប បេនហ្វីកា(Benfica) នឹងផ្ទេរមកកាន់ពហុកីឡដ្ឋាន Nou Camp នៅរដូវក្តៅនេះ។
ក្លិប Barcelona ប្រឈមនឹងការប្រកួតប្រជែងពីក្លឹបធំៗមួយចំនួននៅតំបន់អឺរ៉ុបរួមទាំងគូប្រជែង Real Madrid ដើម្បីផ្ទេរខ្សែប្រយុទ្ធឆ្នើមរូបនេះ។
ក្លិប Barcelona បានព្រមព្រៀងជាមួយ ចូវីច និងតំណាងរបស់កីឡាកររូបនេះរួចហើយ។ ចំណែកក្លិប Eintracht បានខ្ចីជើងកីឡាករ ចូវីច ពីក្លិប Benfica ហើយការចរចាផ្ទេរនឹងត្រូវធ្វើ ជាមួយក្លឹបអាល្លឺម៉ង់នេះ ដោយសារពួកគេមានជម្រើសចុះកិច្ចព្រមព្រៀងផ្ទេរជាអចិន្ត្រៃយ៍។ ចូវីច រកបាន១៤គ្រាប់នៅក្របខណ្ឌ Bundesliga និងរកបាន៥គ្រាប់ផ្សេងទៀតនៅក្របខណ្ឌ UEFA Europa League ៕ ប្រែសម្រួល: ពិសិដ្ឋ