ក្លិប បា​សេ​ឡូ​ណា ដាក់សំណើ​ផ្ទេរ​៦៧​លាន​ផោន​សម្រាប់​ខ្សែប្រយុទ្ធ វី​សាម បេន យ៉េដ​ឌ័​រ របស់​ក្លិប​ម៉ូ​ណា​កូ

115
ចែករម្លែក

​ក្លិប បា​សេ​ឡូ​ណា​(Barcelona) បានដាក់​សំណើ​ដែលមាន​តម្លៃ​៦៧​លាន​ផោន ដើម្បី​ផ្ទេរ​ខ្សែ ប្រយុទ្ធ វី​សាម បេន យ៉េដ​ឌ័​រ (Wissam Ben Yedder) ខណៈ​ពួកគេ​ត្រៀម​រក​កីឡាករ​មក​ជំនួស តំណែង​របស់​កីឡាករ ល្វី​ស ស្វា​រ៉េ​ស (Luis Suarez) ដែល​កំពុងមាន​របួស​។​
​ ​
ខ្សែប្រយុទ្ធ​សញ្ជាតិ​អ៊ុយ​រូ​ហ្គា​យ​រូបនេះ​នឹង​ខកខាន​ការប្រកួត​រហូតដល់​៤​ខែ បន្ទាប់ពី​ធ្វើការ​វះ កាត់​ជង្គង់ ហើយ​ក្លិប Barcelona ត្រូវការ​កម្លាំង​ជំនួយ ខណៈ​ពួកគេ​កំពុង​ប្រជែង​ជាមួយ​ក្រុម រៀល ម៉ា​ឌ្រី​ត ដើម្បី​លើក​ពាន​ក្របខ័ណ្ឌ La Liga ។​
​ ​
​ក្លិប Barcelona បាន​តាមមើល​ជម្រើស​ខ្សែប្រយុទ្ធ​ជាច្រើន ប៉ុន្តែ​តាម​ព័ត៌មាន​ថា កំពុង​ព្យាយាមផ្ទេរ​ខ្សែប្រយុទ្ធ ព្យែ​រ អេ​មឺ​រិ​ក អូ​បា​ម៉េ​យ៉ាំង (Pierre Emerick Aubameyang) របស់​ក្លិបអា​សេណ​ល​(Arsenal )​និង​កីឡាករ ធី​ម៉ូ វើ​ន័​រ (Timo Werner) របស់​ក្លិប លៃ​ហ្សិ​ក័​Leipzig )​។​
​ ​
Barcelona ក៏​ចាប់អារម្មណ៍​នឹង​កីឡាករ ឡូ​តា​រ៉ូ ម៉ា​ទីណេស (Lautaro Martinez) របស់​ក្លិប អ៊ី​ន​ធ័ មី​លេន ផងដែរ ប៉ុន្តែ​នៅពេលនេះ ពួគគេ​ត្រូវ​សាក​ទឹកចិត្ត​ក្លឹប Monaco ក្នុងការ​ផ្ទេរ​កីឡាករ បេន យ៉េដ​ឌ័​រ ។​
​ ​
​កីឡាករ បេន យ៉េដ​ឌ័​រ បង្ហាញ​ភាព​មុត​ស្រួច​របស់ខ្លួន​នៅ​ក្របខ័ណ្ឌ Ligue 1 និង​រកបាន​១៥ គ្រាប់​នៅ​គ្រប់ការ​ប្រកួត​ឆ្លងកាត់​១៨​ប្រកួត​ចុងក្រោយ​នេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែប្រយុទ្ធ វី​សាម បេន យ៉េដ​ឌ័​រ (Wissam Ben Yedder)