ក្លិប បា​សេ​ឡូ​ណា បាត់បង់​ម្ចាស់ការ​ក្នុង​ការតាមប្រមាញ់​ខ្សែការពារ ដឺ ឡាយ ខណៈ​ក្លិប​ធំៗ​ផ្សេងទៀត​កំពុង​ប្រជែង

551
ចែករម្លែក

ក្លិប បា​សេ​ឡូ​ណា​(Barcelona) មិន​ស្ថិតក្នុង​ទីតាំង​រឹងមាំ​ក្នុងការ​ផ្ទេរ​ខ្សែការពារ ម៉ា​ត​ធី​ស ដឹ ឡាយ (Matthijs De Ligt) ទៀត​ទេ ស្របពេល​មាន​ក្លឹប​ធំៗ​ផ្សេងទៀត​នៅ​អឺរ៉ុប​ត្រៀម ចំណាយ​ប្រាក់​ច្រើនសន្ធឹក​សន្ធាប់ ដើម្បី​ប្រជែង​យក​កីឡាករ​រូបនេះ​ផងដែរ​។

​ម៉ា​ត​ធី​ស វ័យ​១៩​ឆ្នាំ គឺជា​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​ដែល​គេ​ត្រូវការ​បំផុត នៅក្នុង​វិស័យ​បាល់ទាត់​ស្របពេល​ក្លិប​បា​សេ​ឡូ​ណា​អាចជា​គោលដៅ​របស់​ខ្សែការពារ​រូបនេះ​។

​ក្លិប​បា​សេ​ឡូ​ណា ចង់​សម្រេច​កិច្ចព្រមព្រៀង​នៅ​សប្តាហ៍​នេះ​នៅមុន​ពេល ដឺ ឡាយ ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ​ហូ​ឡង់ សម្រាប់​ការប្រកួត UEFA Nations League ប៉ុន្តែ​ថា វា​នឹងមិន​អាចទៅរួច​នោះទេ​។

​ផ្ទុយទៅវិញ បា​កា​(Barca) មិន​ប្រាកដជា​អាច​សម្រេច​កិច្ចព្រមព្រៀង​នេះ​ទេ បើ​ទោះ បី​ជាមាន​សេចក្តីរាយការណ៍​ពី​ការព្រមព្រៀង​កាលពី​ខែមេសា​ក៏ដោយ​។

​ក្លិប​បាក មិនអាច​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​ឆាប់រហ័ស​ដូចដែល​ពួកគេ​ធ្លាប់​ធ្វើបាន ជាមួយ​កីឡាករ ហ្វ្រែ​គី ដឺ ចុង (Frenkie De Jong) ជា​មិត្ត​រួម​ក្រុម​របស់ ដឺ ឡាយ កាលពី​ខែមករា​នោះទេ ដោយសារតែ​ក្រុម Ajax​បាន​ឡើងដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ ព្រ័ត្រ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។

​រឿងនេះ​បានធ្វើ​ឲ្យ​ក្លឹប​ធំៗ​ផ្សេងទៀត​នៅ​អឺរ៉ុប​ដូចជា​ម៉េ​ន​ឆេ​ស្ទ័​រ​យូ​ណាយ​ធី​ត​និង​ស៊ី​ធី ត្រៀម​ដាក់សំណើ​របស់ខ្លួន​ផងដែរ ហើយ​វា​បានធ្វើ​ឲ្យ ដឺ ឡាយ ទាមទារ​ប្រាក់​បន្ថែម​ពី បា​កា​៕ ប្រែ​សម្រួលៈ ពិសិដ្ឋ