ក្លិប បា​សេ​ឡូ​ណា ពិចារណា​ដោះដូរ ហ្វី​លី​ព កូ​ទី​ញ៉ូ ជាមួយ​កីឡាករ ប៉ាវ​ឡូ ឌី​បា​ឡា

559
ចែករម្លែក

ក្លិប បា​សេ​ឡូ​ណា​(Barcelona) អាច​នឹង​បើ​ចំហ​ឲ្យ​មាន​កិច្ចព្រមព្រៀង​ដោះដូរ​ជាមួយ​ក្លិប ជូ​វិនទុ​ស​(Juventus) ដើម្បី​បញ្ចប់​ការលំបាក​របស់​កីឡាករ ហ្វី​លី​ព កូ​ទី​ញ៉ូ (Philippe Coutinho) នៅ​ពហុ​កីឡដ្ឋាន Nou Camp ។​

​កីឡាករ​ប្រេ​ស៊ី​ល​រូបនេះ​មានការ​ខកចិត្ត​នឹង​ពេលវេលា​ជាមួយ​ក្លឹប Barcelona ចាប់តាំងពី​ផ្ទេរ​ចេញពី​ក្លិប លី​វឺ​ភូ​ល​(Liverpool) កាលពី​ខែមករា​ឆ្នាំ​២០១៨​។ កូ​ទី​ញ៉ូ ហាក់ដូចជា​មិនអាច​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​គ្រូបង្វឹក អេ​ណេ​ស្តូ វ៉ាល​វើដ (Ernesto Valverde) ទេ ហើយ​មានការ​លើកឡើងថា​កីឡាករ​រូបនេះ​នឹង​ផ្ទេរចេញ នៅ​រដូវក្តៅ​នេះ​។​
​ ​
កីឡាករ​រូបនេះ​ហាក់ដូចជា​មិន​ចង់​ត្រឡប់មក​អង់គ្លេស​វិញ​ទេ ហើយ​ថា មាន​ក្លឹប​ជាច្រើន​នៅ​អឺរ៉ុប​អាច​នឹង​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ កូ​ទី​ញ៉ូ​។​
​ ​
សេចក្តីរាយការណ៍​នៅ​អ៊ីតាលី​លើកឡើងថា ក្លិប Barcelona អាច​ផ្តល់​កីឡាករ កូ​ទី​ញ៉ូ ទៅ​ឲ្យ​ក្លឹប Juventus ជា​ផ្នែក​នៃ​កិច្ចព្រមព្រៀង​ដោះដូរ​យក​កីឡាករ ប៉ាវ​ឡូ ឌី​បា​ឡា (Paulo Dybala) មកកាន់​ពហុកីឡាដ្ឋាន Nou Camp ។​
​ ​
គេ​ជឿថា ក្លិប Barcelona ទំនងជា​ស្វែងរក​តម្លៃ​ប្រហែល ១៣០​លាន​ផោន សម្រាប់ កូ​ទី​ញ៉ូ ជាការ​បញ្ចុះតម្លៃ​បន្តិច​ក្រោម​តម្លៃ​ដែល​ពួកគេ​បាន​ចំណាយ​កាលពី​១៨​ខែ​មុន​។​
​ ​
​គេ​នៅចាំ​មើលថា តើ​ក្លិប Juventus មានបំណង​ឆ្លើយតប​នឹង​ការទាមទារ​កញ្ចប់​ទឹកប្រាក់ ដ៏​ច្រើន​នេះដែរ​ឬ​យ៉ាងណា ជាពិសេស បន្ទាប់ពី​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ អ៊ែ​រិ​ន រ៉ា​ម​ស៊ី (Aaron Ramsey) ដោយ​ឥត​តម្លៃ​ខ្លួន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​