ក្លិប បៃ​យឺន ម៉ូ​និ​ច ចង់​ខ្ចី​ជើង ហ្វី​លី​ព កូ​ទី​ញ៉ូ ពេញ​មួយ​រដូវ​កាល​

201
ចែករម្លែក

​ក្លិប បៃ​យឺន ម៉ូ​និ​ច​(Bayern Munich) ទំនងជា​ខិត​ទៅរក​ការចុះ​កិច្ចព្រមព្រៀង​ខ្ចី​ជើង កីឡាករ ហ្វី​លី​ព កូ​ទី​ញ៉ូ (Philippe Coutinho) ពី​ក្លិប បា​សេ​ឡូ​ណា​(Barcelona)​ដែល​អាច ធ្វើ​ឲ្យ​កីឡាករ​រូបនេះ​ចាក​ចេញពី​ពហុ​កីឡដ្ឋាន Nou Camp ជា​អចិន្ត្រៃយ៍​។​
​ ​
​ក្លឹប​យក្ស​អេ​ស្ប៉ា​ញ​នេះ​ព្យាយាម​ជម្រុះ​អតីត​កីឡាករ​ក្លិប​លី​វឺ​ភូ​ល រូបនេះ​ចេញ​នៅ​រដូវ ក្តៅ​នេះ ម្យ៉ាង​ដើម្បី​ព្យាយាម​ប្រមូល​ថវិកា ដើម្បី​ផ្ទេរ​កីឡាករ​ប្រេ​ស៊ី​ល នី​ម៉ា (Neymar) ពី​ក្លឹប Paris Saint Germain ត្រឡប់មកវិញ​។​
​ ​
​ក្លិប Barcelona កំពុង​ចរចា​ជាមួយ​ក្លឹប​ជើងឯក​អាល្លឺម៉ង់​នេះ ដែល​អន្ទះសារ​ចង់​ខ្ចី​ជើង ពេញ​មួយ​រដូវ​កាល​មុនពេល​មាន​ជម្រើស​ទិញ​ផ្តាច់​។​
​ ​
​នៅ​ដំណាក់កាល​ចរចា​នេះ គេ​មិនទាន់​ច្បាស់​ថា តើ​ជម្រើស​នោះ​គឺជា​ការសម្រេចចិត្ត របស់​ក្លិប Bayern Munich ឬ​ជា​កាតព្វកិច្ច​នោះទេ​។​
​ ​
​កូ​ទី​ញ៉ូ អស់ជម្រើស​ហើយ បើ​ចង់​ចាក​ចេញពី​ពហុ​កីឡដ្ឋាន Nou Camp មុនពេល​រដូវ កាល​ទិញដូរ​កីឡាករ​ត្រូវ​បិទទ្វារ​នៅ​ថ្ងៃទី​២​ខែកញ្ញា​៕​ប្រែ​សម្រួល​: ពិសិដ្ឋ​