ក្លិប ភី​អេស​ជី​ប្រុង​ជើងការ បន្ទាប់ពី​កីឡាករ អែន​ដឺ ហឺ​រ៉េ​រ៉ា មិនអាច​ទទួលបាន​កិច្ចសន្យា ថ្មី​ជាមួយ​យូ​ណាយ​ធី​ត​

173
ចែករម្លែក

​កីឡាករ អែន​ដឺ ហឺ​រ៉េ​រ៉ា (Ander Herrera) សារភាពថា ខ្លួន​មិនបាន​ឈានដល់​ការបន្ត កិច្ចព្រមព្រៀង​ជាមួយ​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ជុំវិញ​កិច្ចសន្យា​ថ្មី​ទេ​។​

​កិច្ចសន្យា​របស់​ខ្សែបម្រើ​រូបនេះ​នៅ​ពហុ​កីឡដ្ឋាន Old Trafford នឹង​ចប់​នៅ​ខែមិថុនា​នេះ ហើយ​ស្របពេល​ការចរចា​បានអូសបន្លាយ​អស់​រយៈពេល​១៨​ខែ​មក​ភាគី​ទាំងពីរ​បាន​ឈានដល់​ចំណុច​ជាប់គាំង​។ ដូច្នេះ ហឺ​រ៉េ​រ៉ា អាច​នឹង​ចាកចេញ​ដោយ​ឥត​តម្លៃ​ខ្លួន នៅ​ដំណាច់​រដូវ​កាល​នេះ​។​
​ ​
ស្របពេល​គេ​ជឿថា ហឺ​រ៉េ​រ៉ា ពេញចិត្ត​ចង់​បន្ត​នៅ​ជាមួយ​យូ​ណាយ​ធី​ត វា​កាន់តែ​មិន ទំនង​ថា​រឿងនេះ​នឹង​កើតឡើង​។​កន្លងមក មាន​សេចក្តីរាយការណ៍​ថា ហឺ​រ៉េ​រ៉ា ចង់​ឲ្យ​បង្កើន​ប្រាក់​ឈ្នួល​ពី ៨០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​ដល់​ប្រហែល ១៥០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​។​
​ ​
ក្លិប ភី​អេស​ជី​(PSG) ចាប់អារម្មណ៍​ចង់​ផ្ទេរ​កីឡាករ​រូបនេះ​ដោយ​ឥត​តម្លៃ​ខ្លួន ហើយនឹង​អាច​បង្កើន​ប្រាក់​ឈ្នួល​ផងដែរ​។​

​ហឺ​រ៉េ​រ៉ា បាន​អះអាងថា មានការ​ខ្វែងគំនិត គ្នា​ជុំវិញ​កិច្ចសន្យា​ថ្មី​ជាមួយ​យូ​ណាយ​ធី​ត​។ ហឺ​រ៉េ​រ៉ា បាន​និយាយថា “​វា​គឺជា​ការពិត​ដែល​ខ្ញុំ​នៅសល់​កិច្ចសន្យា​ត្រឹម​២​ខែ​ហើយ​ថ្ងៃនេះ ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ហើយ​ខ្ញុំ​មិន​គិតថា មាន​កិច្ចព្រមព្រៀង​បន្ត​កិច្ចសន្យា​ថ្មី បន្ត​នោះទេ​” ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​