ក្លិប ភី​អេស​ជី នឹង​ប្រជែង​ជាមួយ បៃ​យឺន មូ​និ​ច ដើម្បី​ផ្ទេរ ខា​ឡុ​ម ហ៊ូ​ដ​សិន អូដ​យ​

299
ចែករម្លែក

ខាល​ឡុ​ម ហ៊ូ​ដ​សិន អូដ​យ (Callum Hudson Odoi) មិន​សប្បាយ​ចិត្តនឹង​គ្រូបង្វឹក ម៉ូ​រី​ស៊ី​យ៉ូ សារី​(Maurizio Sarri) របស់​ឆេ​ល​ស៊ី​ជុំវិញ​កង្វះ​ឱកាស​បង្ហាញមុខ​នៅលើ​ទីលាន​ប្រកួត​ចំពេល មាន​ចំណាប់អារម្មណ៍​ពី​ក្លិប​ភី​អេស​ជី​( Paris Saint-Germain) ។​
​ ​
ខ្សែបម្រើ​ស្លាប​វ័យ​១៨​ឆ្នាំ​រូបនេះ​ដែលជា​គោលដៅ​ផ្ទេរ​តម្លៃ​៣៥​លាន​ផោន​សម្រាប់​ក្លិប បៃ​យឺន មូ​និ​ច​(Bayern Munich )​រំពឹងថា នឹងមាន​ឱកាស​បង្ហាញ​មុខ​បន្ទាប់ពី​ក្លឹប​ឆេ​ល​ស៊ី​បដិសេធ​សំណើ ចាកចេញ​របស់ខ្លួន​កាលពី​ខែមករា​។​
​ ​
ប៉ុន្តែ អូដ​យ ទើបបាន​ចាប់ផ្តើម​មួយ​ប្រកួត​គឺ​ការប្រកួត​ឈ្នះ​ក្រុម Sheffield ក្នុង​ក្របខ​ណ្ដ FA Cup និង​លេង​បាន​១៣​នាទី​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក ចាប់តាំងបី​ស្នើសុំ​ចាក​ចេញមក​។​
​ ​
ហ៊ូ​ដ​សិន អូដ​យ ក៏​មិនបាន​ចូល​លេង​ផងដែរ អំឡុងពេល​ប្រកួត​ចាញ់​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​២-០ កាលពី​យប់​ថ្ងៃ​ច័ន្ទ​នៅ​ក្របខណ្ឌ FA Cup ។​
​ ​
ក្តី​រំពឹង​របស់ ហ៊ូ​ដ​សិន អូដ​យ ក្នុង​ការចុះ​កិច្ចព្រមព្រៀង​ថ្មី​ជាមួយ​ក្លឹប​ឆេ​ល​ស៊ី​ក៏​អូសបន្លាយ បន្ថែមទៀត​ដែរ បន្ទាប់បី​លោក ហ្គៀ​ន​ហ្វ្រ​ង់​កូ ហ្សូ​ឡា (Gianfranco Zola) អះអាងថា ខ្សែបម្រើ​ស្លាប់​រូបនេះ​មិនទាន់​អាច​បង្ហាញមុខ​ក្នុង​ក្រុម​ជម្រើស​ទី​១​នៅឡើយ ហើយ​គ្មាន​កីឡាករ វ័យក្មេង​ច្រើន​ទេ​ដែល​មានឱកាស​លេង​ច្រើន​ដូច អូដ​យ​។​
​ ​
ហ៊ូ​ដ​សិន អូដ​យ ចាប់ផ្តើម​បាក់​ទឹកចិត្ត​ដោយសារតែ​លោក ម៉ូ​រី​ស៊ី​យ៉ូ សារី ស្ទាក់ស្ទើរ​មិន​ហ៊ាន ប្រើប្រាស់​កីឡាករ​រូបនេះ ប៉ុន្តែ​ការឆ្លើយតប​របស់លោក ហ្សូ​ឡា ដោយ​ដាក់​ឲ្យ ហ៊ូ​ដ​សិន លេង​៦​នាទីចុងក្រោយ អំឡុងពេល​ប្រកួត​ជាមួយ​ក្រុម ម៉ា​ល​ម៉ូ​(Malmo )​នៅ​ក្របខណ្ឌ Europa League កាលពី​ថ្ងៃ​ព្រហស្បតិ៍​នោះ​នឹង​រឹតតែ​កីឡាករ​រូបនេះ​កាន់តែ​ជឿជាក់ថា គ្រូបង្វឹក​ពិតជា​មិន​ទុកចិត្ត​លើ​ខ្លួន​មែន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែបម្រើ​ស្លាប ខាល​ឡុ​ម ហ៊ូ​ដ​សិន អូដ​យ (Callum Hudson Odoi)​