ក្លិប រៀល​ម៉ា​ឌ្រី​ត នឹង​ចរចា​ដោយផ្ទាល់​ជាមួយ​ថ្នាក់ដឹកនាំ​ក្លិប​ឆេ​ល​ស៊ី ជុំវិញ​លទ្ធភាព​ផ្ទេរ អេ​ឌិន ហា​ហ្សា​ដ ក្នុងតម្លៃ​១០០​លាន​ផោន​

703
ចែករម្លែក

ថ្នាក់ដឹកនាំ​ក្លិប​យក្ស​អេ​ស្ប៉ា​ញ​រៀល ម៉ា​ឌ្រី​ត​( Real Madrid) នឹងធ្វើ​ការចរចា​ដោយផ្ទាល់ ជាមួយនឹង​នាយក​ក្លិប​ឆេ​ល​ស៊ី​លោកស្រី ម៉ា​រី​ណា ហ្គ្រា​ណូ​វ​ស្កា​អៀ (Marina Granovskaia) ក្នុង​បំណង​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ អេ​ឌិន ហា​ហ្សា​ដ (Eden Hazard) ។​
​ ​
​កិច្ចព្រមព្រៀង​ផ្ទេរ​នេះ មិនទាន់​សម្រេច​ជា​ផ្លូវការ​នៅឡើយ​ទេ ប៉ុន្តែ​ប្រសិនបើ​កើតឡើង មែន វា​ជា​ឱកាស​របស់ ហា​ហ្សា​ដ ក្នុងការ​សម្រេច​ក្តី​សុបិន​ផ្ទេរ​ទៅកាន់​ប្រទេស​អេ​ស្ប៉ា​ញ ហើយ​ក្លិប​យក្ស​អេ​ស្ប៉ា​ញ​នេះ​សង្ឃឹមថា នឹងធ្វើ​ការពិភាក្សា​ទល់មុខ​គ្នា​ដើម្បី​សម្រេច កិច្ចព្រមព្រៀង​តែម្តង​។​
​ ​
​ក្លិប Real Madrid សង្ឃឹមថា នឹង​បង្ហាញមុខ ហា​ហ្សា​ដ នៅ​ថ្ងៃ​ច័ន្ទ ប៉ុន្តែ​ផែនការ​នេះ ទំនងជា​ផ្អាក​ទៅវិញ លុះត្រា​តែមាន​ការវិវឌ្ឍ​ថ្មី​ក្នុង​រយៈពេល​២៤​ម៉ោង​។​

​ទោះបីជា​យ៉ាងណា គេ​ជឿថា ក្លិប Real Madrid នឹង​សម្រេច​កិច្ចព្រមព្រៀង​មុនពេល​ក្រុម ជម្រើសជាតិ​បែលហ្ស៊ិក​ជួប​ប្រកួត​ជាមួយ​ក្រុម​ស្កុ​តឡែ​ន​នៅ​ថ្ងៃទី​១១​ខែមិថុនា ប៉ុន្តែ ហា​ហ្សា​ដ ដែល​បំពេញភារកិច្ច​ជាមួយ​ក្រុម​ជម្រើសជាតិ​បែលហ្ស៊ិក​នោះ អាច​នឹងត្រូវ បង្ហាញមុខ​ផ្លូវការ​នៅក្រោយពេល​ប្រកួត​វិញ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​