ក្លិប រៀល ម៉ា​ឌ្រី​ត មាន​កិច្ចព្រមព្រៀង​ជាមួយ​ក្លិប PSG ក្នុងការ​ផ្ទេរ ឃី​លៀន អឹម​បា​ប៉េ នាពេល​អនាកត​

177
ចែករម្លែក

​ក្លិប រៀល ម៉​ឌ្រី​ត​(Real Madrid )​បាន​លក្ខខណ្ឌ​ជាមួយ​ក្លិប PSG ក្នុង​ការចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ ឃី​លៀន អឹម​បា​ប៉េ (Kylian Mbappe) នាពេល​អនាគត​។​
​ ​

លោក ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន (Zinedine Zidane) កោតសរសើរ​មិត្ត​រួម​ជាតិ​បារាំង​របស់លោក​រូបនេះ​យូរ​មកហើយ ហើយ​អន្ទះសា​ចង់​ធ្វើ​ឲ្យ​ប្រាកដថា អឺ​ម​បា​ប៉េ នឹង​ជ្រើស​រើសយក​ក្លិប Real Madrid ជា​ក្លឹប​បន្ទាប់​របស់ខ្លួន​។​

​តាម​កាសែត El Chiringuito បាន​ឲ្យ​ដឹងថា មាន​កិច្ចព្រមព្រៀង​រវាង​ក្លិប​ទាំងពីរ​ជុំវិញ​កិច្ចព្រមព្រៀង​នាពេល​អនាគត​។ ពួកគេ​អះអាងថា ក្លិប​យក្ស​អេ​ស្ប៉ា​ញ​នេះ​បាន​ចំណាយ​ប្រាក់​៣៥​លាន​ផោន​រួចហើយ​សម្រាប់​កិច្ចព្រមព្រៀង​នាពេល​អនាគត​ដែល​កីឡាករ​រូបនេះ​នឹងមាន​តម្លៃ​រហូតដល់​២៤៤​លាន​ផោន​។

​កាលពី​រដូវ​កាល​មុន អឹម​បា​ប៉េ បាន​ព្រលយ​ពាក្យ​ថា ខ្លួន​ប្រហែលជា​ត្រៀមខ្លួន​សម្រាប់​ការប្រកួតប្រជែង​ថ្មី បន្ទាប់ពី​បាន​ចូលរួម​ជាមួយ​ក្លិប PSG ក្រោយ​ចាក​ចេញពី​ក្លិប​ម៉ា​ណា​កូ​( Monaco) កាលពី​ឆ្នាំ​២០១៧​។​

​កីឡាករ​វ័យ​២០​ឆ្នាំ​រូបនេះ​បាន​លើក​ពាន​វើ​ល​ខាប់​និង​ពាន​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​នៅ​ក្រប​ខី​ណ្ឌ Ligue 1 កាលពី​រដូវ​កាល​មុន​។

​អឹម​បា​ប៉េ រកបាន​៦១​គ្រាប់​ក្នុង​៩០​ប្រកួត និង​លើក​ពាន​ស្បែកជើង​មាស​កាលពី​រដូវ​កាល​មុន បន្ទាប់ពី​រកបាន​៣២​គ្រាប់​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ឃី​លៀន អឹម​បា​ប៉េ (Kylian Mbappe)