ក្លិប រ៉ូ​ម៉ា​គ្រោង​តែងតាំង ហ្វ្រ​ង់​សេ​ស្កូ តូ​ទី ជា​ប្រធាន​បច្ចេកទេស​

812
ចែករម្លែក

តាម​ព័ត៌មាន​ថា ក្លិប រ៉ូ​ម៉ា​(Roma) គ្រោង​នឹង​តម្លើង​តួនាទី​ដល់​លោក ហ្វ្រ​ង់​សេ​ស្កូ តូ​ទី (Francesco Totti) ជា​ប្រធាន​បច្ចេកទេស​។

​ក្លិប​អ៊ីតាលី​នេះ កំពុង​ស្វែងរក​អ្នក​ជំនួស បន្ទាប់ពី​លោក ម៉ុ​ន​ឈី (Monchi) វិលត្រឡប់ ទៅ​ក្លិប Sevilla វិញ​។ លោក​បាន​ចាក​ចេញពី​ក្លិប​នេះ បន្ទាប់ពី​ក្លិប​នេះ​បណ្តេញ​លោក យូ​សេ​ប៊ី​យ៉ូ ឌី ហ្វ្រ​ង់​សេ​ស្កូ (Eusebio Di Francesco) កាលពី​ខែមីនា​។

​លោក តូ​ទី ដែលជា​វីរបុរស​ក្លិប Roma ត្រូវបាន​គេ​ផ្គូផ្គង​សម្រាប់​តួនាទី​នេះ ដែលជា​ការ ផ្តល់​តួនាទី​ដ៏​សំខាន់​មួយ​ក្នុង​ឆាកជីវិត​ជាមួយ​ក្លិប​នេះហើយ​អាច​ចូលរួម​ក្នុងការ​ជ្រើសរើស​កីឡាករ​ផងដែរ​។

​បច្ចុប្បន្ន​លោក តូ​ទី គឺជា​នាយក​ក្លិប Roma ព្រមទាំង​បំពេញ​តួនាទី​ជា​តំណាង​របស់​ក្លិប ផងដែរ​។

Roma ឈរ​នៅ​លេខ​រៀង​ទី​៦​នៅលើ​តារាង​ក្របខណ្ឌ Serie A ហើយ​ទំនងជា​បាត់បង់ ឱកាស​ចូលរួម​ក្របខ​ណ្ឌ​ឆេ​ម​ពាន​លី​កនៅ​រដូវ​កាល​ក្រោយ​។ លោក ក្លូ​ឌី​អូ រ៉ា​ណេ​រី (Claudio Ranieri) គឺជា​អ្នកចាត់ការ​ក្លិប Roma ប៉ុន្តែ​មាន​កិច្ចសន្យា​ត្រឹម​ដំណាច់ រដូវ​កាល​នេះ​ប៉ុណ្ណោះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ