ក្លិប លី​វឺ​ភូ​ល​មាន​ផែន​ការជជែក​ជាមួយ ឌី​វ៉ុ​ក អូ​រី​ហ្គី ដើម្បី​ពន្យារ​កិច្ចសន្យា​

428
ចែករម្លែក

ក្រុម លី​វឺ​ភូ​ល​(Liverpool )​នឹង​អង្គុយ​ជជែក​ជាមួយ​ខ្សែប្រយុទ្ធ ឌី​វ៉ុ​ក អូ​រី​ហ្គី (Divock Origi ) ដើម្បី​ពិភាក្សា​ជុំវិញ​កិច្ចសន្យា​ថ្មី បន្ទាប់ពី​ធ្វើបាន​ល្អ អំឡុង​ការប្រកួត​នៅ​ក្របខណ្ឌ ឆេ​ម​ពាន​លី​ក​។​
​ ​
ខ្សែប្រយុទ្ធ​សញ្ចា​តិ​បែលហ្ស៊ិក​រូបនេះ គឺជា​កីឡាករ​សំខាន់​អំឡុង​ជ័យជម្នះ​ដ៏​អស្ចារ្យ កាលពី​យប់​ថ្ងៃ​អង្គា​រលើ​ក្រុម​បា​សេ​ឡូ​ណា​( Barcelona) ខណៈ​កីឡាករ​រូបនេះ​រកបាន ២​គ្រាប់ រួមទាំង​គ្រាប់​បាល់​កាត់សេចក្តី​ចុង​ម៉ោង ដើម្បី​ជួយ​ក្រុម​លី​វឺ​ភូ​ល​ឡើងទៅ​វគ្គ​ផ្តាច់ ព្រ័ត្រ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​ផងដែរ​។​
​ ​
​គ្រាប់​បាល់​កើតឡើង​ត្រឹមតែ​៣​ថ្ងៃ បន្ទាប់ពី​កីឡាករ​រូបនេះ​តែ​ត​បញ្ចូល​ទី​ក្រុម Newcastle ហើយ​ជួយ​ឲ្យ​ក្រុម​របស់លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) បន្ត​ការ​ប្រជែង​យកពាន ព្រី​មី​ញ៉េ​លី​ក​បន្តទៀត​។​
​ ​
នៅពេលនេះ ក្រុម Liverpool សង្ឃឹមថា នឹង​ផ្តល់រ​ង្វាន់​ដល់​កីឡាករ​វ័យ​២៤​ឆ្នាំ​រូបនេះ ជាមួយនឹង​កិច្ចសន្យា​ថ្មី​។ អូ​រី​ហ្គី នៅសល់​កិច្ចសន្យា​ត្រឹមតែ​១២​ខែ​ទៀត​ប៉ុណ្ណោះ ហើយ បាន​បដិសេធ​ឱកាស​ចាក​ចេញពី​ពហុ​កីឡដ្ឋាន Anfield កាលពី​ខែមករា​បន្ទាប់ពី​បង្ហាញ មុខ​ក្នុង​ក្រុម​ជម្រើស​របស់​ដំបូង​របស់លោក យើ​ហ្គេ​នក្លប់ បាន​មួយ​លើក​កាល​ពាក់ កណ្តាល​យុទ្ធនាការ​នេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ