ក្លិប លី​វឺ​ភូ​ល ចូលរួម​ប្រកួតប្រជែង​ផ្ទេរ​យក​កីឡាករ​ឆ្នើម​រុស្ស៊ី ហ្វេ​ឌ័​រ ឆា​ឡូ​វ​

342
ចែករម្លែក

ក្លិប​លី​វឺ​ភូ​ល​(Liverpool)​ចាប់ផ្តើម​បង្ហាញ​ចំណាប់អារម្មណ៍​លើ​កីឡាករ​រុស្ស៊ី​ដែល​ទើប​ឡើង​ជើង ហ្វេ​ឌ័​រ ឆា​ឡូ​វ (Fedor Chalov) ។

​ខ្សែប្រយុទ្ធ​របស់​ក្លិប CSKA Moscow រូបនេះ​មានតម្លៃ​ផ្ទេរ​ប្រហែល​២០​លាន​ផោន និង​ត្រូវបាន​គេ​ចាត់ទុកជា​កីឡាករ​ឆ្នើម​ម្នាក់​។

​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ,​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី ,​អា​សេណ​ល និង​ក្លិប តូ​តិ​ន​ហេម (Tottenham )​សុទ្ធតែ​ចាប់អារម្មណ៍​នឹង​កីឡាករ ឆា​ឡូ​វ ស្របពេល​ក្លិប​លី​វឺ​ភូ​ល​គឺជា​ក្លឹប​ថ្មី មួយទៀត​ដែល​ចាប់អារម្មណ៍​ចង់បាន​កីឡាករ​រូបនេះ​។

​ឆា​ឡូ​វ បាន​ក្លាយជា​សមាជិករ​បស់​ក្លិប CSKA ចាប់តាំងពី​មាន​អាយុ​៨​ឆ្នាំ ហើយ​បាន​បន្តកសាង​កេរ្តិ៍ឈ្មោះ​ជាពិសេស​រដូវ​កាល​មុន​។

​ឆា​ឡូ​វ គឺជា​កីឡាករ​ដែល​រកបាន​គ្រាប់​បាល់​ច្រើនជាងគេ​នៅ​លី​ក​កំពូល​របស់​រុស្ស៊ី​ដោយ រកបាន​១៥​គ្រាប់​និង​ជួយ​បង្កើត​ឱកាស​៧​លើក​ផ្សេងទៀត​។

​កិច្ចសន្យា​របស់ ឆា​ឡូ​វ បន្ត​រហូតដល់​ឆ្នាំ​២០២២ ប៉ុន្តែ​ក្លិប​អឺរ៉ុប​មួយចំនួន​បាន​ត្រៀមខ្លួន ដាក់សំណើ​ផ្ទេរ​រួចហើយ រួមទាំង​ក​ក្លិប បៃ​យឺន​(Bayern )​និង​ក្លិប​ឌ័​រ​ម៉ាន់​( Dortmund )​ ។ ក្លិបលី​វឺ​ភូ​ល ចង់​ពង្រឹង​តំបន់​ប្រយុទ្ធ​របស់ខ្លួន​នៅ​រដូវក្តៅ​នេះ បន្ទាប់ពី​ខ្សែប្រយុទ្ធ ដា​នី​ញែ​ល ស្ទឺ​រី​ច ចាកចេញ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ