ក្លិប លី​វឺ​ភូ​ល ត្រៀម​ដាក់សំណើ​៧១​លាន​ផោន​សម្រាប់​កីឡាករ នី​កូ​ឡាស ប៉េ​ប៉េ​

704
ចែករម្លែក

​ក្លិប លី​វឺ​ភូ​ល​(Liverpool) បាន​បង្កើន​កិច្ចប្រឹងប្រែង​របស់ខ្លួន ដើម្បី​ផ្ទេរ​កីឡាករ នី​កូ​ឡាស ប៉េ​ប៉ (Nicolas Pepe) ហើយ​អាច​នឹង​ដាក់សំណើ​ផ្ទេរ​ខ្សែបម្រើ​ស្លាប​រូបនេះ​ក្នុងតម្លៃ ៧១​លាន​ផោន​។​
​ ​
​កាសែត LÈquipe បាន​រាយការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា កីឡាករ​អន្តរជាតិ​កូត​ឌី​វ័រ​រូប នេះ​បាន​ក្លាយជា​ដែល​លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) ហើយ​ថា ក្លិប​លី​វឺ​ភូ​ល ត្រៀម​ចំណាយ​ច្រើន ដើម្បី​នាំយក​កីឡាករ​វ័យ​២៤​ឆ្នាំ​រូបនេះ​។​

​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​និង​ក្លិប អា​សេណ​ល​សុទ្ធតែ​ចាប់អារម្មណ៍​ចង់បាន ប៉េ​ប៉េ ។ ប៉េ​ប៉េ ទទួលបាន​ការចាប់អារម្មណ៍​ច្រើន​ពី​ក្លឹប​ធំៗ​នៅ​អឺរ៉ុប បន្ទាប់ពី​រកបាន​២២​គ្រាប់ ក្នុងការ​បង្ហាញមុខ​៣៩​លើក​កាលពី​រដូវ​កាល​មុន​ជាមួយ​ក្លិប លី​ល​(Lille) ។​
​ ​
ហើយ​លោក គ្រី​ស្ទូ​ហ្វ ហ្គា​ល​ទី​យ៉េ ជា​អ្នកចាត់ការ​ក្លិប Lille បានបញ្ជាក់​រួចហើយ​ថា ប៉េ​ប៉េ នឹង​ចាកចេញ​ទៅរក​ក្លឹប​ថ្មី​។​
​ ​
​ប៉េ​ប៉ បានចាប់ផ្តើម​អាជីព​ជាមួយ​ក្របខណ្ឌ​បាល់ទាត់​ទី​៥​នៅ​បារាំង​ជាមួយ​ក្លិប Poitiers កាលពី​ឆ្នាំ​២០១២ មុនពេល​ផ្ទេរ​មក​ចូលរួម​ជាមួយ​ក្លឹ​ឲិ​ប Angers មួយឆ្នាំ​ក្រោយមក​។

បន្ទាប់ពី​លេង​ខ្ចី​ជើង​ដោយ​ជោគជ័យ​ជាមួយ​ក្លប Orleans ហើយ ប៉េ​ប៉េ បាន​បន្ត​លេង ជាមួយ​ក្រុម Angers នៅ​ក្របខណ្ឌ Ligue 1 កាលពី​រដូវ​កាល​២០១៦-១៧​ដោយមាន ឱកាស​ផ្ទេរ​មក​ចូលរួម​ជាមួយ​ក្លិប Lille តែម្តង​។​
​ ​
​ជាមួយ​ក្លិប Lille ទី​ដែល ប៉េ​ប៉េ​ធ្វើបាន​ល្អ​និង​រកបាន​៣៧​គ្រាប់​ក្នុងការ​បង្ហាញមុខ​៧៩ ប្រកួត និង​ក្លាយជា​កីឡាករ​ឆ្នើម​ម្នាក់​ក្នុងចំណោម​កីឡាករ​ឆ្នើម​នៅ​ក្របខណ្ឌ Ligue ១៕ ប្រែ​សម្រួល ពិសិដ្ឋ​