ក្លិប លី​វឺ​ភូ​ល ទាក់ទង​ទៅ​ក្លិប ឡៃ ជុំវិញ​លទ្ធភាព​ផ្ទេរ​ខ្សែប្រយុទ្ធ នី​កូ​ឡាស ប៉េ​ប៉​

185
ចែករម្លែក

​តាម​ព័ត៌មាន​ថា ក្លិប លី​វឺ​ភូ​ល​(Liverpool) បាន​ទាក់ទង​ទៅ​ក្លិប​ឡៃ​( Lille) ខណៈ​ពួកគេ​គ្រោង​យក ឈ្នះ​គូប្រជែង​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក ដើម្បី​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​ខ្សែប្រយុទ្ធ នី​កូ​ឡាស ប៉េ​ប៉េ (Nicolas Pepe) ។​

​មានការ​អះអាង​កាលពី​សប្តាហ៍​មុន​ថា ឆេ​ល​ស៊ី​បាន​ត្រៀមខ្លួន​ចំណាយ​ប្រាក់​៧០​លាន​ផោន លើ​កីឡាករ​វ័យ​២៣​ឆ្នាំ​រូបនេះ បន្ទាប់ពី​ចាត់ទុក​កីឡាករ​រូបនេះ​គឺជា​គោលដៅ​លេខ​១​របស់​ពួកគេ ដើម្បី​ជំនួស​កីឡាករ អេ​ឌិន ហា​ហ្សា​ដ ដែល​អាច​នឹង​ផ្ទេរ​ទៅ​ចូលរួម​ជាមួយ​ក្លិប រៀល​ម៉ា​ឌ្រី​ត​(Real Madrid) ។​

​ប៉ុន្តែ​នៅពេលនេះ មាន​សេចក្តីរាយការណ៍​ថា ក្លិប​លី​វឺ​ភូ​ល បាន​ឆក់​ឱកាស ដើម្បី​ផ្ទេរ​កីឡាករ ប៉េ​ប៉េ ដោយ​សាកសួរ​ពី​លទ្ធភាព​ផ្ទេរ​កីឡាករ​រូបនេះ​។​
​ ​
​ស្របពេល​ជាមួយគ្នា​នោះដែរ គេ​ជឿថា ក្លឹប​ឆេ​ល​ស៊ី​កំពុង​ពិចារណា​ត្រូវ​ទិញ ប៉េ​ប៉េ ឬ ហ្វី​លី​ព កូ​ទី​ញ៉ូ (Philippe Coutinho) របស់​ក្លឹប Barcelona ។​
​ ​
​កីឡាករ ឃី​លៀន អឹម​បា​ប៉េ (Kylian Mbappe) រកបាន​គ្រាប់​បាល់​ច្រើនជាង ប៉េ​ប៉េ នៅ​ក្របខណ្ឌ Ligue 1 នៅ​រដូវ​កាល​នេះ​។ នៅ​គ្រប់​ការប្រកួត​ទាំងអស់ កីឡាករ​វ័យ​២៣​ឆ្នាំ​រូបនេះ​រកបាន​២០​គ្រាប់ និង​ជួយ​បង្កើត​ឱកាស​១៤​លើក​ក្នុងការ​បង្ហាញមុខ​៣៦​លើក​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែប្រយុទ្ធ នី​កូ​ឡាស ប៉េ​ប៉េ (Nicolas Pepe)