ក្លិប លី​វឺ​ភូ​ល សម្លឹងមើល​លទ្ធភាព​ផ្ទេរ មី​ឡូត រ៉ា​ស៊ីកា នៅ​រដូវក្តៅ​

138
ចែករម្លែក

បច្ចុប្បន្ន ក្លិប លី​វឺ​ភូ​ល​(Liverpool) កំពុង​ស្វែងរក​ព័ត៌មាន​ទាក់ទិន​នឹង​ខ្សែបម្រើ មី​ឡូត រ៉ា​ស៊ីកា (Milot Rashica) របស់​ក្លិប វឺ​ឌ័​រ ប្រេ​ម៉េ​ន​(Werder Bremen) នឹងមាន​បំណង​ផ្ទេរ​ក្នុងតម្លៃ ៣១,៥​លាន​ផោន​នៅ​រដូវក្តៅ​នេះ​។
​ ​
កីឡាករ​វ័យ​២៣​ឆ្នាំ​រូបនេះ​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​នៅ​ក្របខ័ណ្ឌ Bundesliga នៅ​រដូវ​កាល​នេះ ដោយ​រកបាន​៧​គ្រាប់​ក្នុង​បង្ហាញមុខ​១៨​ប្រកួត​។
​ ​
​លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) កំពុង​សម្លឹងមើល​កីឡាករ​ដែលមាន​ទេព​កោ​ល​ស្យនៅ​ក្របខ័ណ្ឌ Bundesliga ព្រមទាំង​ខ្សែប្រយុទ្ធ ធី​ម៉ូ វើ​ន័​រ (Timo Werner) ខណ​:​នៅពេលនេះ រ៉ា​ស៊ីកា បាន​ក្លាយជា​កីឡាករ​ម្នាក់ទៀត​ដែល​កំពុង​ត្រូវបាន​ឃ្លាំង​មើល​ដោយ​ក្រុមការងាររបស់​ក្លិប Liverpool ។​
​ ​
សេចក្តីរាយការណ៍​នេះ​កត់សម្គាល់ថា រ៉ា​ស៊ីកា មាន​លក្ខខណ្ឌ​ទិញ​ផ្តាច់ ៣១,៥​លាន​ផោន ជាមួយ​ក្លិប Werner Bremen ។ រ៉ា​ស៊ីកា បាន​ផ្ទេរ​ពី​ក្លិប Vitesse Arnhem មកកាន់​ក្លិប Bremen កាលពី​ខែមករា​ឆ្នាំ​២០១៨ ដោយមាន​កិច្ចសន្យា​ដល់​ឆ្នាំ​២០២២​។
​ ​
​ចំណែក វើ​ន័​រ មាន​លក្ខខណ្ឌ​ទិញ​ផ្តាច់​៥១​លាន​ផោន​ក្នុង​កិច្ចសន្យា​ជាមួយ​ក្លិប Leipzig ប៉ុន្តែ​កិច្ចសន្យា​នេះ គ្រោង​នឹង​ចប់​នៅ​ខែមេសា ហើយ​អាច​នឹង​បង្ខំចិត្ត​ចាកចេញ​ពី​ក្លឹប​ជើង​អឺរ៉ុប ដើម្បី​សម្រេច​ការផ្ទេរ​ឲ្យ​បាន​ឆាប់​ជាង​នេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែបម្រើ មី​ឡូត រ៉ា​ស៊ីកា (Milot Rashica)