ក្លិប លៃ​សេ​ស្ទ័ កំពុង​រក​កីឡាករ​មក​ជំនួស បេន ឈី​វ៉េ​ល ខណៈពេល​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​និង​ឆេ​ល​ស៊ី​គ្រោង​ដាក់សំណើ​ផ្ទេរ​

89
ចែករម្លែក

​តាម​ព័ត៌មាន​ថា ក្លិប លៃ​សេ​ស្ទ័​រ​(Leicester) ត្រៀម​បន្តដំណើរ​ដោយ​គ្មាន​វត្តមាន​របស់​កីឡាករ បេន ឈី​វ៉េ​ល (Ben Chilwell) ខណៈ​ពួកគេ​សង្ឃឹម​ទទួលបាន​សំណើ​ផ្ទេរ​ដែលមាន​តម្លៃ​ខ្ពស់​នៅ​រដូវក្តៅ​នេះ​។ ​កីឡាករ​អង់គ្លេស​រូបនេះ​ទទួលបានការចាប់ អារម្មណ៍​ច្រើន អំឡុងពេល​បង្ហាញ​សមត្ថភាព​នៅ​ពហុ​កីឡដ្ឋាន King Powerស្រប ពេល ​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​និង​ឆេ​ល​ស៊ី​សុទ្ធតែ​កោតសរសើរ​ទេពកោសល្យ​របស់​កីឡាករ​រូបនេះ​។

​លោក ប្រ៊ែ​ន​ឌិន រ៉ា​ជើ (Brendan Rodgers) ប្តេជ្ញាចិត្ត​រក្សា​កីឡាករ ឈី​វ៉េ​ល ប៉ុន្តែ​មានការ​លើកឡើងថា ក្រុមការងារ​ក្លិប​កំពុង​ស្វះ​ស្វែងរក​កីឡាករ​មក​ជំនួស​។ ​មាន​សេចក្តីរាយការណ៍​ថា ស៊ី​ធី​កំពុង​ផ្តោត​គោលដៅ​លើ ឈី​វ៉េ​ល ដើម្បី​បំពេញ​តំណែង​ខ្សែការពារ​ស្លាប​ឆ្វេង ស្របពេល​កីឡាករ អូ​ឡេ​កសាន​ដឺ ហ្ស៊ី​ន​ឆេន​កូ (Oleksander Zinchenko) ធ្វើ​មិនសូវ​បានល្អ​ទេ​ក្នុង​តំណែង​នេះ ហើយ​កីឡាករ បឺ​ណាដ ម៉េ​ន​ឌី (Bernard Mendy) កំពុងមាន​បញ្ហា​របួស​ផងដែរ​។

ក្លិប Leicester នឹង​ទាមទារ​យ៉ាងហោចណាស់ ៥០​លាន​ផោន សម្រាប់​កីឡាករ​វ័យ​២២​ឆ្នាំ​រូបនេះ ប៉ុន្តែ​ស៊ី​ធី​ទំនងជា​ត្រូវ​ប្រឈម​នឹង​ការប្រកួតប្រជែង​ពី​ក្លឹប​ផ្សេងទៀត ដើម្បី​ផ្ទេរ​កីឡាករ​រូបនេះ​។ គេ​ជឿថា គ្រូបង្វឹក​ឆេ​ល​ស៊ី​លោក ហ្វ្រែ​ង ឡាំ​ផាត (Frank Lampard) ក៏​កំពុង​តាមមើល​កីឡាករ ឈី​វ៉េ​ល ផងដែរ ស្របពេល​កីឡាករ ម៉ា​កូ​ស អា​ឡុ​ន​សូ (Marcos Alonso) គ្រោង​ចាក​ចេញពី​ពហុ​កីឡដ្ឋាន Stamford Bridge ៕ ប្រែ​សម្រួល​: ពិសិដ្ឋ

កីឡាករ បេន ឈី​វ៉េ​ល (Ben Chilwell)