ក្លិប វូ​ល​វេស បង្កើន​ចំណាប់ អារម្មណ៍​លើ​កីឡាករ រ៉ា​ហ្វា​អែល កា​ម៉ា​ចូ​

617
ចែករម្លែក

ក្លិប វូ​ល​វេស​(Wolves) ត្រៀមខ្លួន​បង្កើន​ចំណាប់អារម្មណ៍​លើ​ខ្សែបម្រើ រ៉ា​ហ្វា​អែល កា​ម៉ា​ចូ (Rafael Camacho) របស់​ក្លិប លី​វឺ​ភូ​ល ។ ក្លិប វូ​ល​វេស សង្ឃឹមថានឹង​អាច​នាំ យក​កីឡាករ​ឆ្នើម​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​ក្នុងតម្លៃ ១០​លាន​ផោន​។​
​ ​
ទោះបីជា​យ៉ាងណា ក្លិប លី​វឺ​ភូ​ល ត្រៀម​ទុក​ឲ្យ​កិច្ចព្រមព្រៀង​របស់​កីឡាករ​វ័យ​១៩​ឆ្នាំ រូបនេះ​បន្ត​រហូតដល់​ចប់​កិច្ចសន្យា ប្រសិនបើ​ពួកគេ​មិន​ចង់​លក់​ក្នុងតម្លៃ​នេះ​។​
​ ​
កីឡាករ​វ័យ​១៩​ឆ្នាំ​រូបនេះ​បានបង្ហាញ​មុខ​ពីរលើក​សម្រាប់​ក្រុម លី​វឺ​ភូ​ល កាលពី​រដូវ កាល​មុន ហើយ​មួយ​ប្រកួត​ក្នុងចំណោម​នោះ គឺ​ក្រុម​វូ​ល​វេស បាន​យកឈ្នះ​ក្រុម​លី​វឺ​ភូ​ល នៅ​ក្របខណ្ឌ FA Cup កាលពី​ថ្ងៃទី​៧​ខែមករា​។​
​ ​
កា​ម៉ា​ចូ ក៏បាន​បង្ហាញ​មុខជា​កីឡាករ​បម្រុង អំឡុងពេល​យកឈ្នះ​ក្រុម គ្រី​ស្តា​ល់ ផា​លេស​(Crystal Palace) ៤-៣ នៅពេល​ពហុ​កីឡដ្ឋាន Anfield ក្នុង​ខែមករា​ដដែល​។ កា​ម៉ា​ចូ ក៏​លេង​ជា​កីឡាករ​បម្រុង​ដែល​មិន​ត្រូវបាន​ប្រើប្រាស់ អំឡុងពេល​ក្រុម​លី​វឺ​ភូ​ល ឈ្នះ​ក្រុម ស្ពឺរ ២-០ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​