ក្លិប វូ​ល​វេស សង្ឃឹមថា នឹង​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ​វ័យក្មេង ចូ​អាវ ហ្វេ​លិ​ក​

165
ចែករម្លែក

ក្លិប វូ​ល​វេស​(Wolves) ស្ថិតក្នុង​ទីតាំង​រឹងមាំ ដើម្បី​ទទួលបាន​កីឡាករ​វ័យក្មេង​ប្រកប ដោយ​ទេពកោសល្យ ចូ​អាវ ហ្វេ​លិ​ក (Joao Felix) ។ ក្លិប Wolves នឹង​នាំមុខគេ​ក្នុងការ ប្រជែង​យក​កីឡាករ​រូបនេះ ប្រសិនបើ​ក្លឹប Benfica សម្រេច​លក់​កីឡាករ​រូបនេះ​មែន​។

​ហ្វេ​លិ​ក ទទួលបាន​ឱកាស​បង្ហាញមុខ​ក្នុង​ក្រុម​ជម្រើស​ដំបូង​នៅ​ពហុ​កីឡដ្ឋាន Stadium of Light ហើយ​មានការ​រំពឹង​ខ្ពស់​ចំពោះ​អនាគត​របស់​កីឡាករ​វ័យ​១៩​ឆ្នាំ​រូបនេះ​។

​កីឡាករ​វ័យក្មេង​ទទួលបាន​ការចាប់អារម្មណ៍​ច្រើន​ពី​ក្លឹប​ធំៗ​នៅ​តំបន់​អឺរ៉ុប ប៉ុន្តែ​ទំនាក់ទំនង​ល្អ រវាង​ក្លិប Wolves ជាមួយនឹង​ភ្នាក់ងារ ច​ច ម៉េ​ន​ដេ​ស (Jorge Mendes) មានន័យថា ពួកគេ​នាំមុខគេ​ក្នុងការ​ផ្ទេរ​កីឡាករ​រូបនេះ​។​

​ហ្វេ​លិ​ក មាន​កិច្ចសន្យា​យូរអង្វែង​ជាមួយ​ក្រុម​ព័រ​ទុយ​ហ្គា​ល់​នេះ​រហូតដល់​ឆ្នាំ​២០២៣ ហើយ​ប្រាកដជា​មានតម្លៃ​ផ្ទេរ​ខ្ពស់​ហើយ ប៉ុន្តែ​លោក Nuno Espirito Santo អន្ទះសារ​ចង់ សម្រេច​កិច្ចព្រមព្រៀង​ដូច​ផែនការ ដើម្បី​ពង្រឹង​ក្រុម ហើយ ហ្វេ​លិ​ក ជា​កីឡាករ​ដែល​លោក​មើល ឃើញ​ពី​សក្តានុពល​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

​កីឡាករ​វ័យក្មេង ចូ​អាវ ហ្វេ​លិ​ក (Joao Felix)