ក្លិប វេស ហេម(West Ham )នឹងពិចារណាតែងតាំងលោក រ៉ាហ្វាអែល បេនីតេស (Rafael Benitez) ប្រសិនបើពួកគេសម្រេចចិត្តបណ្តេញលោក ម៉ាញូអែល ប៉េលឡេហ្គ្រីនី (Manuel Pellegrini) ។
អនាគតរបស់លោក ប៉េលឡេហ្គ្រីនី ជាមួយក្លិប West Ham នៅមិនច្បាស់លាស់ ស្របពេល បច្ចុប្បន្នក្លិបនេះធ្លាក់មកលេខរៀងទី១៦នៅលើតារាងក្របខ័ណ្ឌព្រីមីញ៉េលីកបន្ទាប់ពីលេង៦ ប្រកួតមិនដែលឈ្នះ។
លោក បេនីតេស ជិតត្រូវបានប្រកាសតែងតាំងជាអ្នកចាត់ការក្លិប West Ham កាលពីឆ្នាំ២០១៥ ហើយលោកនឹងនាំមុខបេក្ខភាពដែលត្រូវទទួលតំណែងទំនេរណាមួយ។
បច្ចុប្បន្ន លោក បេនីតេស កំពុងដឹកនាំក្រុមចិន Dalian Yifang ដែលមកដល់ពេលនេះ លោកដឹក នាំយកឈ្នះ៦ប្រកួតក្នុងចំណោម១៤ប្រកួតមកដល់ពេលនេះ។
គ្រូបង្វឹកវ័យ៥៩ឆ្នាំរូបនេះមានបទពិសោធច្រើននៅក្របខ័ណ្ឌព្រីមីញ៉េលីក ដោយលោកធ្លាប់ ដឹកនាំក្លិប Newcastle Chelsea និង Liverpool ទទួលបានការចាប់អារម្មណ៍ច្រើនពីក្លិប West Ham ៕ ប្រែសម្រួល: ពិសិដ្ឋ