ក្លិប វេស ហេម​សម្រេច​កិច្ច​ព្រម​ផ្ទេរ សេ​បា​ស្ទៀ​ន ហាល​ឡ័​រ ក្នុងតម្លៃ​៤៥​លាន​ផោន

234
ចែករម្លែក

​ក្លិប វេស ហេម យូ​ណា​ធី​ត​(West Ham United )​បាន​បញ្ជាក់ថា ការមកដល់​របស់​ខ្សែ ប្រយុទ្ធ សេ​បា​ស្ទៀ​ន ហាល​ឡ័​រ (Sebastian Haller) ពី​ក្លិប Eintracht Frankfurt បន្ទាប់ពី​បំបែក​ឯតទគ្គ​កម្ម​ផ្ទេរ​របស់ខ្លួន​។

​ក្លិប West Ham បាន​ចំណាយ​៤៥​លាន​ផោន ដើម្បី​ទទួលបាន​កីឡាករ​វ័យ​២៥​ឆ្នាំ​រូបនេះ ដែល​បំបែក​ឯតទគ្គ​កម្ម​ចាស់​របស់​ក្លឹប​ដែល​បាន​ផ្ទេរ ហ្វី​លី​ព អែន​ដឺ​សិន (Felipe Anderson) កន្លងមក​។

​ហាល​ឡ័​រ បាន​ចុះ​កិច្ចព្រមព្រៀង​លេង​រយៈពេល​៥​ឆ្នាំ​ជាមួយ​ក្លិប West Ham ហើយ នឹង ចូលរួម​ជាមួយ​មិត្ត​រួម​ក្រុម​ថ្មី​នៅ​មូលដ្ឋាន​ហ្វឹកហាត់​ត្រៀម​សម្រាប់​រដូវ​កាល​ថ្មី​។

​ក្លិប West Ham បានប្រកាស​ឲ្យ​ដឹង​ពី​ការមកដល់​របស់​កីឡាករ​រូបនេះ​កាលពី​ព្រឹក​ថ្ងៃ​ពុធ តាម​គេហទំព័រ​ផ្លូវការ​របស់ខ្លួន​និង​បណ្តាញ​សង្គម​។

​ក្លិប​ទាំងពីរ​នេះ​បាន​ជាប់គាំង​ក្នុង​ការចរចា​កាលពី​សប្តាហ៍​មុន នៅពេល​ក្លិប West Ham បាន​ងាក​មករក​កីឡាករ ហាល​ឡ័​រ ក្នុង​កិច្ចប្រឹងប្រែង​នាំយក​ខ្សែប្រយុទ្ធ​ថ្មី​ម្នាក់​។
​ ​
​ហាល​ឡ័​រ រកបាន​២០​គ្រាប់​ក្នុងការ​បង្ហាញមុខ​៤១​លើក​កាលពី​រដូវ​កាល​មុន និង​មាន​ក្លិប ធំៗ​ជាច្រើន​នៅ​អឺរ៉ុប​ចាប់អារម្មណ៍ ហើយ​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ​យូ​ណាយ​ធី​ត​ក៏​ស្ថិតក្នុង​ចំណោម ក្លិប​ដែល​ចង់បាន​កីឡាករ​រូបនេះ​ផងដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ