ក្លិប វេស ហេម ផ្ទេរ​ខ្សែប្រយុទ្ធ​វ័យក្មេង អាដេ​មី​ប៉ូ អូ​ឌូ​បេ​កូ បន្ទាប់ពី​បដិសេធ​មិន​បន្ត​កិច្ចសន្យា ជាមួយ​យូ​ណាយ​ធី​ត​

186
ចែករម្លែក

ក្លិប វេស​ហេម យូ​ណាយ​ធី​ត​(West Ham United) បាន​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​ខ្សែ ប្រយុទ្ធ​វ័យក្មេង អាដេ​មី​ប៉ូ អូ​ឌូ​បេ​កូ (Ademipo Odubeko) បន្ទាប់ពី​កីឡាករ​រូបនេះ​បដិសេធ​កិច្ចសន្យា​ថ្មី​ជាមួយ​ក្លិប ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​។​
​ ​
​កីឡាករ​វ័យ​១៧​ឆ្នាំ​រូបនេះ​រកបាន​៣៥​គ្រាប់​សម្រាប់​ក្រុមយុវជន​ក្រោម​១៨​ឆ្នាំ​របស់​យូ​ណាយ​ធី​ត កាលពី​រដូវ​កាល​មុន ហើយ​ត្រូវបាន​គេ​ចាត់ទុកថា ជា​កីឡាករ​ឆ្នើម​ម្នាក់ ប៉ុន្តែ​កិច្ចសន្យា​របស់ កីឡាករ អូ​ឌូ​បេ​កូ បាន​ចប់​កាលពី​ដំណាច់​ខែមិថុនា និង​បដិសេធ​មិន​ទទួលយក​ការពន្យារ​កិច្ចសន្យា ដោយ​ជឿថា ការវិវឌ្ឍ​នេះ​អាច​នឹង​ឲ្យ​ខ្លួន​មានឱកាស​បង្ហាញមុខ​នៅ​ក្លឹប​ផ្សេង​ក្រៅពី​យូ​ណាយ​ធី​ត​។​
​ ​
​មាន​ក្លឹប​ជាច្រើន​ចាប់អារម្មណ៍​ដូចជា​ក្លិប Feyenoord, Bayern Munich និង Genoa ប៉ុ​ន្តេ​ខ្សែ ប្រយុទ្ធ​រូបនេះ​សម្រេចចិត្ត​ចូលរួម​ជាមួយ​ក្លិប West Ham United ។​
​ ​
អូ​ឌូ​បេ​កូ បាន​និយាយថា “​វា​គឺជា​ថ្ងៃ​ដែល​ខ្ញុំ​សប្បាយចិត្ត​មែនទែន​។ ខ្ញុំ​បាន​រង់ចាំ​កិច្ច ព្រមព្រៀង ផ្ទេរ​នេះ​មួយរយៈ​ហើយ ដូច្នេះ​ខ្ញុំ​ត្រៀមខ្លួន​ចាប់ផ្តើម​។ West Ham គឺជា​ក្លឹប​ដែលមាន​ប្រវត្តិ​ច្រើន​។ ក្លឹប​នេះ​លើកស្ទួយ​កីឡាករ​វ័យក្មេង ដូច្នេះ​វា​គឺជា​ឱកាសល្អ​សម្រាប់​ខ្ញុំ ដើម្បី​អ​វិ​វ​ឌ្ឍ​ខ្លួន​និង ជួយ​ក្រុម​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ

អាដេ​មី​ប៉ូ អូ​ឌូ​បេ​កូ (Ademipo Odubeko)