ក្លិប សាវ​ហែម​តុ​ន ប្រកាស​តែងតាំង​លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉េ​ល​ឡេ​ហ្គ្រី​ណូ ជា​គ្រូបង្វឹក​ថ្មី​

1180
ចែករម្លែក

​ក្លិប​សាវ​ហែម​តុ​ន​(Southampton) បានប្រកាស​តែងតាំង​លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉េ​ល​ឡេ​ហ្គ្រី​ណូ (Mauricio Pellegrino) ជា​អ្នកចាត់ការ​ថ្មី​។​
​ ​
​គ្រូបង្វឹក​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ​ត្រូវ​បានផ្តល់​កិច្ចសន្យា​រយៈពេល​បី​ឆ្នាំ ដើម្បី​ជំនួស​លោក ក្លូដ ពូ​អែល (Claude Puel) ដែល​ត្រូវបាន​បណ្តេញចេញ​កាលពី​សប្តាហ៍​មុន​។​
​ ​
​លោក ប៉េ​ល​ឡេ​ហ្គ្រី​ណូ វ័យ​៤៥​ឆ្នាំ ទទួលបាន​ការចាប់អារម្មណ៍​ពី​ក្លឹប Southampton ដោយសារ​ការងារ​រប​ស់លោក​ជាមួយនឹង​ក្លឹប Alaves កាលពី​រដូវ​កាល​មុន​។​
​ ​
​ប៉េ​ល​ឡេ​ហ្គ្រី​ណូ បាន​និយាយថា “​ខ្ញុំ​សប្បាយចិត្ត​មែនទែន ដែល​បាន​ក្លាយជា​គ្រូបង្វឹក​ថ្មី​របស់​ក្លឹប Southampton ។ ក្លឹប​នេះ​មានកេរ្តិ៍ឈ្មោះ​ល្អ​ដោយសារតែ មាន​រចនាសម្ព័ន្ធ​រឹងមាំ​និង​មាន​លំនឹង​។​ប្រកួតប្រជែង​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក និង​មាន​ទម្រង់​លេង​ដ៏​ទាក់ទាញ​”​។​
​ ​
​លោក​បន្តថា “​ខ្ញុំ​គិតថា ទស្សនៈវិជ្ជា​របស់ខ្ញុំ​និង​រចនាសម្ព័ន្ធ​របស់​ក្លឹប​នេះ​នឹង​ស៊ីសង្វាក់​គ្នា​បានល្អ​។​យើង​ត្រូវ​ធ្វើជា​ក្រុម ទាំង​ក្នុង​និង​ក្រៅ​ទីលាន​ប្រកួត​”​។​
​ ​
​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី​២៤​ខែមិថុនា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា លោក ប៉េ​ល​ឡេ​ហ្គ្រី​ណូ មិនមែនជា​មនុស្ស​ប្លែក​មុខ​ក្នុង​វិស័យ​បាល់ទាត់​អង់គ្លេស​នោះទេ បន្ទាប់ពី​ធ្លាប់​លេង​និង​បង្វឹក​នៅ​ក្លឹប​លី​វើ​ភូ​ល​៕ ​ប្រែ​សម្រួល​:​ពិសិដ្ឋ​

លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉េ​ល​ឡេ​ហ្គ្រី​ណូ (Mauricio Pellegrino)