ក្លិប ស្ពឺរ នឹង​សម្រេច​កិច្ចព្រម ព្រៀង​ផ្ទេរ ជែក ក្លាក នៅ​ចុង​សប្តាហ៍​នេះ​

419
ចែករម្លែក

​ជែក ក្លាក (Jack Clarke) នឹង​ពិនិត្យ​សុខភាព​រួចរាល់​នៅ​ក្លិប​ស្ពឺរ​( Spurs) ក្នុង​ទីក្រុង ឡុង​ដ៍ ត្រឹម​ថ្ងៃ​ពុធ​។ ក្រុម Spurs បានសម្រេច​កិច្ចព្រមព្រៀង​ជាមួយ​ក្លិប លី​ដ​(Leeds) ក្នុងតម្លៃ​១០​លាន​ផោន​ដើម្បី​ផ្ទេរ​កីឡាករ​វ័យ​១៨​ឆ្នាំ​រូបនេះ​ហើយ​នៅពេលនេះ​ក្លាក​បានធ្វើ​ដំណើរ​មកកាន់​ទីក្រុង​ឡុង​ដ៍​មុនពេល​សម្រេច​កិច្ចព្រមព្រៀង​ជា​ផ្លូវការ​។

​ក្លាក ធ្វើ​បានល្អ អំឡុង​ការ​បង្ហាញមុខ​លើកដំបូង​ជាមួយ​ក្លិប លី​ដ ដោយ​បង្ហាញមុខ ២៥​លើក ក្រោម​ការចាត់ការ​រប​ស់លោក ម៉ា​សេ​ឡូ ប៊ី​ល​សា (Marcelo Bielsa) ។ ប៉ុន្តែ​ក្លិប​លី​ដ បានសម្រេច​ចិត្ត​លក់​ចេញ ហើយ​ក្លាយជា​កីឡាករ​ដំបូង​ដែល​លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ (Mauricio Pochettino) ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​ចាប់តាំងពី​ខែមករា ឆ្នាំ​២០១៨​មក​។

​លោក ប៉ូ​ចេ​តទី​ណូ មាន​គម្រោង​បញ្ចូល ក្លាក ក្នុង​ក្រុម​ជម្រើស​ដំបូង​នៅ​រដូវ​កាល​បន្ទាប់ ខណៈពេល​លោក​ត្រៀម​កសាង​ក្រុម Spurs​ដើម្បី​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ឆេ​ម​ពាន​លី​ក​។

​ក្លាក យល់ថា វា​ពិបាក​នឹង​បដិសេធ​សំណើ​របស់​ក្លិប Spurs ហើយ​ទំនងជា​សម្រេច​កិច្ច ព្រមព្រៀង​ផ្ទេរ​នៅ​ដំណាច់​សប្តាហ៍​នេះ​។

​ក្លិប តូ​តិ​ន​ហេម អន្ទះសារ​ចង់​នាំយក ក្លាក តាំងពី​ខែមករា ប៉ុន្តែ​មិនអាច​នាំយក​កីឡាករ រូបនេះ​មក​បាន ខណៈ​ក្លិប Leeds ព្យាយាម​ដើម្បី​ឡើងមក​កាន់​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​៕ ប្រែ​សម្រួល​: ពិសិដ្ឋ