ក្លិប ស្ពឺរ ប្រឈម​នឹង​ការបាត់បង់​ខ្សែការពារ ថូ​ប៊ី អាល​ដឺ​វ៉េ​រ៉េ​ល នៅ​រដូវក្តៅ​នេះ

194
ចែករម្លែក

ក្លិប ថូ​តិ​ន​ហេម​(Tottenham) បាន​ទទួលស្គាល់ថា ពួកគេ​គ្រោង​នឹង​បាត់បង់​ខ្សែការពារ សំខាន់ ថូ​ប៊ី អាល​ដឺ​វ៉េ​រ៉េ​ល (Toby Alderweireld) នៅ​រដូវក្តៅ​នេះ​។​
​ ​
អាល​ដឺ​វ៉េ​រ៉េ​ល ខ្សែការពារ​កណ្តាល​នៅសល់​កិច្ចសន្យា​ជាមួយ​ក្លិប ស្ពឺរ (Spurs) រហូត ដល់​ដំណាច់​រដូវ​កាល​ក្រោយ បន្ទាប់ពី​ក្លឹប​នេះ​បន្ត​លក្ខខណ្ឌ​កាលពី​ខែធ្នូ​។​លក្ខខណ្ឌ​ថ្មី​នេះ មានន័យថា ក្លឹប Spurs មាន​កាតព្វកិច្ច​ទទួល​យក​សំណើ​ផ្ទេរ​ណាមួយ​ក្នុងតម្លៃ​២៦ លាន​ផោន ឬ​ច្រើនជាង​នេះ សម្រាប់​កីឡាករ អាល​ដឺ​វ៉េ​រ៉េ​ល​ក្នុង​រយៈពេល​ពីរ​សប្តាហ៍ ចុងក្រោយ​នៃ​រដូវ​កាល​ទិញដូរ​នៅ​រដូវក្តៅ​នេះ​។​
​ ​
​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​កំពុង​នាំមុខគេ​ក្នុងការ​ប្រជែង​យក​កីឡាករ​វ័យ​៣០​ឆ្នាំ​រូបនេះ បើទោះបីជា​ក្លឹប Barcelona និង Juventus ចាប់អារម្មណ៍​ក៏ដោយ​។ នៅពេលនេះ ក្លិប ស្ពឺរ​ប្រឈម​នឹង​ការបាត់បង់ អាល​ដឺ​វ៉េ​រ៉េ​ល ទៅកាន់​គូប្រជែង​ក្នុង​លី​ក​។​
​ ​
ចាប់តាំងពី​បាន​ចូលរួម​ជាមួយ​ក្លិប ស្ពឺរ កាលពី​ឆ្នាំ​២០១៥ អាល​ដឺ​វ៉េ​រ៉េ​ល​បានបង្ហាញ មុខ​ជាង ១០០​លើក​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក ដោយ​រកបាន​៥​គ្រាប់​។ កាលពី​រដូវក្តៅ ឆ្នាំមុនមានការ​ភ្ជាប់ អាល​ដឺ​វ៉េ​រ៉េ​ល ទៅនឹង​ការ​ផ្ទេរចេញ ហើយ​ក្រោយមកទៀត កីឡាករ រូបនេះ​មានឱកាស​បង្ហាញមុខ​ច្រើន​គួរសម​ក្នុង​ការប្រកួត​។ ការមកដល់​ណាមួយ របស់​ខ្សែការពារ​រូបនេះ នៅ​ពហុ​កីឡដ្ឋាន Old Trafford​វា​ក៏​អាច​គាប់​ជួន​នឹង​ការចាកចេញ របស់​កីឡាករ អេ​រិ​ក បៃ​លី (Eric Bailly) ផងដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​