ក្លិប ស្ពឺ​ត​រៀបចំ​ផ្តល់​កិច្ចសន្យា​ថ្មី​ដល់ ដេ​ឡេ អា​លី ស្របពេល​រៀល​ម៉ា​ឌ្រី​ត និង​ភី​អេស​ជី​ចាប់អារម្មណ៍​

106

ក្លិប តូ​ត​តិ​ន​ហេម​(Tottenham )​ចាប់ផ្តើម​សកម្មភាព ដើម្បី​ចងជើង​កីឡាករ ដេ​ឡេ អា​លី​(Dele Alli) ជាមួយ​កិច្ចសន្យា​ថ្មី​។​

​កីឡាករ​ជម្រើសជាតិ​អង់គ្លេស​រូបនេះ​បាន​ក្លាយជា​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​ឆ្នើម​នៅ​តំបន់​អឺរ៉ុប ហើយ​ក្លិប​រៀល​ម៉ា​ឌ្រី​ត​( Real Madrid) និង​ក្លឹប Paris Saint Germain សុទ្ធតែ​ចាប់អារម្មណ៍​លើ កីឡាករ​រូបនេះ​។ ប៉ុន្តែ Spurs មាន​ទំនុកចិត្ត​ថា ខ្សែបម្រើ​វ័យ​២១​ឆ្នាំ​រូបនេះ​នឹង​ចុះ​កិច្ចព្រមព្រៀង​ថ្មី​បន្ត​។​
​ ​
​មានការ​ពិភាក្សា​មិន​ផ្លូវការ ហើយ​ក្លឹប​បានបង្ហាញ​ការប្តេជ្ញាចិត្ត ដើម្បី​រក្សាទុក​កីឡាករ​រូបនេះ​។​
​ ​
​អា​លី ទំនងជា​ទទួលបាន​កិច្ចសន្យា​ថ្មី​ដែលមាន​ប្រាក់​ឈ្នួ​១០០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​ស្ទើរតែ​ទ្វេដង នៃ​ប្រាក់​ឈ្នួល​បច្ចុប្បន្ន ហើយនឹង​ធ្វើ​ឲ្យ​កីឡាករ​រូបនេះ​ក្លាយជា​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​មាន ប្រាក់​ឈ្នួល​ខ្ពស់​របស់​ក្លឹប​នេះ​។​
​ ​
​ខណៈពេល​មិនទាន់មាន​ការពិភាក្សា​ជា​ផ្លូវការ មានការ​ជឿជាក់ថា ក្លឹប Spurs នឹង​សម្រេច​កិច្ច ព្រមព្រៀង​ថ្មី​នេះ ហើយ​អា​លី បានបង្ហាញ​យ៉ាងច្បាស់​ថា ខ្លួន​ពេញចិត្ត​នៅ​ក្លឹប​នេះ ជាពិសេស​ក្រោយពេល បាន​ឱកាស​លេង​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។​
​ ​
​អា​លី បាន​ចុះ​កិច្ចព្រមព្រៀង​ចុងក្រោយ​កាលពី​១៨​ខែ​មុន​។ ចាប់តាំងពី​ពេលនោះ​មក អា​លី ចាប់ផ្តើម​ល្អ ឡើងៗ ហើយ​ក្លឹប Spurs ដឹងថា ក្លឹប​ធំៗ​ចាប់អារម្មណ៍​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែបម្រើ ដេ​ឡេ អា​លី (Dele Alli)​