ក្លិប អា​សេណ​ល ចង់បាន​កីឡាករ ម៉ា​រី​យ៉ា​ណូ ឌា​ស ប៉ុន្តែ​ស្នើ​ឲ្យ​បញ្ចុះតម្លៃ​

422
ចែករម្លែក

ក្លិប​អា​សេណ​ល​( Arsenal )​បានស្នើ​ឲ្យ​ខ្សែប្រយុទ្ធ ម៉ា​រី​យ៉ា​ណូ ឌា​ស (Mariano Diaz) របស់​ក្លិប រៀល ម៉ា​ឌ្រី​ត​(Real Madrid )​កាត់បន្ថយ​តម្លៃ​ក្នុង​កិច្ចព្រមព្រៀង​។

​ក្លឹប​កាំភ្លើង​ធំ​មាន​ថវិកា​ផ្ទេរ​ត្រឹម​៤០​លាន​ផោន បន្ទាប់​ពិ​ខកខាន​មិនបាន​ជាប់​លេង​នៅ ក្របខ័ណ្ឌ​ឆេ​ម​ពាន​លី​ក​។ ក្លិប Arsenal ខកខាន​មិនបាន​ផ្ទេរ​កីឡាករ រ៉ា​យ​អាន់ ហ្វ្រេ​ស័​រ (Ryan Fraser) និង យ៉ាន​នី​ក កា​រ៉ា​ស្កូ (Yannick Carrasco)​។​

​ប៉ុន្តែ ឌា​ស គឺជា​កីឡាករ​លើស​តម្រូវការ​របស់​ក្លិប Real Madrid ហើយ​ក្លិប Arsenal បាន​ចែចង់ ដើម្បី​នាំយក​កីឡាករ​រូបនេះ​ត្រឡប់មកវិញ​ក្នុងតម្លៃ​ទាប​ជាង​១៨​លាន​ផោន​។
​ ​
ក្លិប Arsenal ខ្វះ​ខ្សែប្រយុទ្ធ​ម្នាក់ទៀត ចាប់តាំងពី​អនុញ្ញាត​ឲ្យ ឌែ​ន​នី វែ​ល​បេ​ក (Danny Welbeck) ចាក​ចេញពី​ក្លិប​នេះ​។​
​ ​
លោក អេ​មឺ​រី (Emery) ហៀបនឹង​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​២៧​លាន​ផោន ដើម្បី​ផ្ទេរ ខ្សែការពារ វី​លលៀម សាលី​បា (William Saliba) របស់​ក្លិប St Etienne ប៉ុន្តែ​ថា Arsenal គ្រោង​នឹង​ផ្តល់ប្រាក់​ជា​ដំណាក់កាល ស្របពេល​កីឡាករ​រូបនេះ​ត្រូវ​ត្រឡប់​ទៅលេង ក្នុង​កិច្ចសន្យាខ្ចី​ជើង​វិញ​។​
​ ​
គ្រូបង្វឹក​ក្លិប Arsenal ក៏​កំពុង​តាម​ប្រមាញ់​ខ្សែការពារ​និង​ខ្សែបម្រើ​ស្លាប​ម្នាក់ទៀត ផងដែរ​។​
​ ​
ឌា​ស ដែល​បាន​បង្ហាញមុខ​១៣​លើក​នៅ​ក្របខណ្ឌ La Liga កាលពី​រដូវ កាល​មុន​នោះ រកបាន​៣​គ្រាប់ ហើយ​ជា​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​ជាច្រើន​ដែល​អាច​ចាកចេញ ដើម្បី​រក្សា​តុល្យ​ភាពប្រាក់​ឈ្នួល​ក្នុង​ក្លិប​។​
​ ​
ឌា​ស ធ្លាប់​ត្រូវបាន​គេ​ភ្ជាប់​ទៅនឹង​ក្លិប​តូ​តិ​ន​ហេម​(Tottenham) ដែលជា​គូប្រជែង​របស់ ក្លិប Arsenal ផងដែរ​នាពេល​ថ្មីៗ​នេះ ប៉ុន្តែ​ពួកគេ​មាន​ជម្រើស​ផ្សេង​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​