ក្លិប អា​សេណ​ល ដាក់សំណើ ៦៥​លាន​ផោន និង​បន្ថែម រ៉េ​ស ណេ​ល​សិន ឲ្យ​ក្លិប​គ្រី ស្តា​ល់ ផា​លេស ខ្ចី​ជើង ដើម្បី​ប្តូរ​យក វី​ល​ហ្វ្រី​ដ ហ្សា​ហា​

228
ចែករម្លែក

ក្លិប អា​សេណ​ល​(Arsenal) បានដាក់​សំណើ​ថ្មី​របស់ខ្លួន ដើម្បី​ផ្ទេរ​កីឡាករ វី​ល​ហ្វ្រី​ដ ហ្សា​ហា (Wilfried Zaha) ប៉ុន្តែ​ត្រូវបាន​បដិសេធ ស្របពេល​ថ្នាក់ដឹកនាំ​ក្លិប​គ្រី​ស្តា​ល់ ផា​លេស (Crystal Palace) រក្សា​តម្លៃ​៨០​លាន​ផោន​ដដែល​។

​ក្លិប Crystal Palace បដិសេធ​មិន​ព្រម​បញ្ចុះតម្លៃ បើទោះបីជា​ក្លិប Arsenal ដាក់សំណើ ប្រសើរ​ជាង​មុន​ក៏ដោយ​។ ក្លិប Arsenal បានដាក់​សំណើ​៦៥​លាន​ផោន និង​ឲ្យ​ក្លិប Crystal Palace ខ្ចី​ជើង​កីឡាករ រ៉េ​ស ណេ​ល​សិន (Reiss Nelson) ដើម្បី​ជំនួស​កីឡាករ ហ្សា​ហា ផងដែរ​។​

​ពួកគេ​អះអាងថា Arsenal បានដាក់​សំណើ ៥៥​លាន​ផោន និង​បូក​បន្ថែម​១០​លាន​ផោន ទៀត​ក្នុង​លក្ខខណ្ឌ​នៃ​កិច្ចសន្យា​។ ទោះបីជា​យ៉ាងណា ក្លិប Crystal Palace បាន​ជូន ដំណឹង​ទៅ​ក្លឹប Arsenal ថា តម្លៃ​នេះ​នៅ​ទាប​ជាង​ការទាមទារ​របស់ខ្លួន​ឆ្ងាយ​ណាស់​។

​ក្លិប Palace ចាប់អារម្មណ៍​ចង់បាន ណេ​សិន លេង​ខ្ចី​ជើង បន្ទាប់ពី​ធ្វើបាន​ល្អជា​មួយ​ក្លិប Hoffenheim នៅ​ប្រទេស​អាល្លឺម៉ង់​កាលពី​រដូវ​កាល​មុន ប៉ុន្តែ​ពួកគេ​ប្តេជ្ញា​មិន​លក់ ហ្សា​ហា ក្នុងតម្លៃ​ទាប​ជាង​ការវាយតម្លៃ​របស់ខ្លួន​នោះទេ​។

​ហ្សា​ហា បាន​ប្រាប់​ក្លិប​ថា ខ្លួន​ចង់​ចាក​ចេញទៅ​ចូលរួម​ជាមួយ​ក្លិប​កំពូល​នៅ​រដូវក្តៅ​នេះ ប៉ុន្តែ​មានតែ​ក្លិប Arsenal មួយគត់​ដែល​ដាក់សំណើ​ផ្លូវការ​សម្រាប់​កីឡាករ​រូបនេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ