ក្លិប អា​សេណ​ល មាន​ទំនុកចិត្ត​ក្នុងការ​នាំយក​កីឡាករ ឌែ​នី សេ​បាល​ឡូ​ស មកកាន់​ពហុ​កីឡដ្ឋាន Emirates

284
ចែករម្លែក

ក្លិប អា​សេណ​ល​(Arsenal) មាន​ទំនុកចិត្ត​កាន់តែខ្លាំង​ឡើង ក្នុងការ​ដណ្តើមយក​កីឡាករ ឌែ​នី សេ​បាល​ឡូ​ស (Dani Ceballos) មកកាន់​ក្របខ័ណ្ឌ Emirates ។

​សេ​បាល​ឡូ​ស​កំពុង​ត្រៀមខ្លួន​ចាកចេញ​ពី​ក្លិប​រៀល ម៉ា​ឌ្រី​ត ( Real Madrid) នៅ​រដូវ ក្តៅ​នេះ ប៉ុន្តែ​អាច​បាន​ត្រឹម​កិច្ចសន្យាខ្ចី​ជើង ខណៈ​កីឡាករ​រូបនេះ​និង​ក្លិប​ជឿថា សេ​បាល​ឡូ​ស នៅមាន​អនាគត​វែងឆ្ងាយ​នៅ​ពហុ​កីឡដ្ឋាន Bernabeu ។

​កិច្ចព្រមព្រៀង​បែបនេះ​នឹង​ស័ក្តិសម​នឹង​ក្លិប Arsenal ដែល​កំពុង​ប្រជែង​ក្នុង​ទីផ្សារ​ទិញ ខ្សែបម្រើ​ម្នាក់ បន្ទាប់ពី​បាត់បង់ អ៊ែ​រិ​ន រ៉ា​ម​ស៊ី (Aaron Ramsey) ទៅ​ក្លិប​ជូ​វេន​ទុ​ស ប៉ុន្តែ​ត្រូវការ​ចំណាយ​ខ្ពស់​នៅ​រដូវក្តៅ​នេះ​។

​ប្រសិនបើ​ទទួលបាន សេ​បាល​ឡូ​ស ជា​បណ្តោះអាសន្ន វា​នឹង​ជួយ​ឲ្យ​លោក អ៊ូ​ណៃ អេ​មឺ​រី (Unai Emery) បំពេញ​កៅអី​ទំនេរ បន្ទាប់ពីរ រ៉ា​ម​ស៊ី ចាកចេញ​។

​មកទល់ពេលនេះ នៅ​រដូវក្តៅ​នេះ ពួកគេ​ទើបបាន​ផ្ទេរ​កីឡាករ​យុវជន​ម្នាក់​គឺ ហ្គា​ប្រ៊ី​ល ម៉ា​ទី​ណេ​លី (Gabriel Martinelli) ក្នុងតម្លៃ​៦​លាន​ផោន​។

​ខ្សែការពារ​បារាំង វី​លលៀម សាលី​បា (William Saliba) នឹង​ពិនិត្យ​សុខភាព​នៅ​ថ្ងៃ អង្គារ​នេះ បន្ទាប់ពី​ក្លិប Arsenal យល់ព្រម​តម្លៃ​ផ្ទេរ ២៧​លាន​ផោន​នៅ​ពហុ​កីឡដ្ឋាន St Etienne ប៉ុន្តែ​កីឡាករ​រូបនេះ​នឹង​ត្រឡប់​ទៅលេង​ខ្ចី​ជើង​នៅ​បារាំង​សិន​។

​លោក អេ​មឺ​រី បាន​និយាយថា “​ខ្ញុំ​ចង់បាន​កីឡាករ​ថ្មី ៣​ទៅ​៤​នាក់​ប៉ុណ្ណោះ ដើម្បី​ពង្រឹង ក្រុម ជម្រើស​របស់​យើង​។ មាន​កីឡាករ​ជាច្រើន ហើយ​ក្លឹប​កំពុងធ្វើការ​ងារ​នេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​