ក្លិប អា​ស្តុ​ន វីឡា​សម្លឹង​ឃើញ ធា​រី ហង់​រី បន្ទាប់ពី​មានការ​វិនិយោគ​ថ្មី​ពី​មហាសេដ្ឋី​អេ​ហ្ស៊ិ​ប​

817
ចែករម្លែក

​ធា​រី ហង់​រី (Thierry Henry) បាន​ក្លាយជា​បេក្ខភាព​ឈានមុខ​ម្នាក់​ដែល​ត្រូវ​ជំនួស​តំណែង​លោក ស្ទី​វ ប្រ៊ូ​ស (Steve Bruce) បន្ទាប់ពី​ក្លិប អា​ស្តុ​ន វីឡា​(Aston Villa) ត្រូវបាន​សង្គ្រោះ​ទាន់ពេល​។​
​ ​
​មហាសេដ្ឋី​អេ​ហ្ស៊ី​ប ណាស​សេ​ហ្វ សា​វី​រី​ស (Nassef Sawiris) បាន​ទិញ​ភាគហ៊ុន​មួយចំណែក​ធំ ដើម្បី​គ្រប់គ្រង​ក្លិប​នៅ​ក្របខណ្ឌ Championship ដែល​កំពុងមាន​បញ្ហា​នេះ កាលពី​ថ្ងៃ​សុក្រ​។​
​ ​
​លោក សា​វី​រី​ស ដែល​រស់នៅ​ទីក្រុង​ឡុង​ដ៍ ជា​ជនជាតិ​អេ​ហ្ស៊ី​ប​ដែលមាន​ជាងគេ​នៅលើ​ពិភពលោក ជាមួយនឹង​ទ្រព្យសម្បត្តិ​សុទ្ធ ៥​ពាន់​លាន​ផោន​នៅពេលនេះ​កំពុង​រៀបចំ​ផ្លាស់ប្តូរ​ថ្នាក់ដឹកនាំ​នៅ ពហុ​កីឡដ្ឋាន Villa Pak ។​

​ក្លឹប​នេះ​បាន​បើកទ្វារ​ទទួល​អតីត​វីរបុរស​អា​សេណ​ល ធា​រី ហង់​រី ដែល​បាន​បោះបង់ចោល​តួនាទី ជា​អ្នកវិភាគ​នៅ​ទូរទស្សន៍ Sky កាលពីដើម​សប្តាហ៍​នេះ ដោយ​លើកឡើង​ពី​បំណងប្រាថ្នា​របស់ខ្លួន ចង់​បំពេញការងារ​ជា​អ្នកចាត់ការ​ពេញលេញ​។​
​ ​
​ហង់​រី វ័យ​៤០​ឆ្នាំ​គឺជា​អតីត​កីឡាករ​ដែល​រកបាន​គ្រាប់​បាល់​ច្រើនជាងគេ​នៅ​អា​សេណ​ល​។ លោក​កំពុងធ្វើការ​ងារ​ជា​ជំនួយការ​របស់លោក រ៉ូ​បឺ​តូ ម៉ា​ទីណេស (Roberto Martinez) នៅ​ក្រុម​ជម្រើសជាតិ​បែលហ្ស៊ិក ដោយ​ជួយ​ពួកគេ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣​វើ​ល​ខាប់​។​
​ ​
​អនាគត​របស់លោក ប្រ៊ូ​ស​និង​ក្រុមការងារ​របស់លោក​ស្ថិតក្នុង​ភាពមិនច្បាស់លាស់ ខណៈពេល​ក្លឹប Aston Villa គ្រប់គ្រង​ដោយ​មហាសេដ្ឋី​ដែលមាន​ទ្រព្យ​មហាសាល​។
​ ​
​លោក ស៊ី (Xia) បានសម្រេច​លក់​ហ៊ុន​៥៥​ភាគរយ​របស់​ក្លឹប​នេះ​ទៅ​ឲ្យ​លោក សា​វី​រី​ស និង​លោក វ៉េ​ស អេ​ឌិន (Wes Edens) ជា​សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន Fortress Investment Group​។​
​ ​
​លោក ប្រ៊ូ​ស ចូល​ដឹកនាំ​ក្លិប​នេះ​ចាប់តាំងពី​ឆ្នាំ​២០១៦​។ កាលពី​រដូវ​កាល​មុន ក្រុម Villa បានបញ្ចប់​នៅ​លេខ​រៀង​ទី​៤​និង​ត្រូវ​លេង​ផ្លេ​អ​ហ្វ ប៉ុន្តែ​ពួកគេ​ចាញ់​ក្រុម Fulham ១-០ ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ធា​រី ហង់​រី (Thierry Henry)
#