ក្លិប អេ​វឺ​តុ​ន កំពុង​ចរចា​ជាមួយ​ក្លឹប​ឆេ​ល​ស៊ី ដើម្បី​ផ្ទេរ ឃឺ​ត ហ្ស៊ូ​ម៉ា ជា​អចិន្ត្រៃយ៍​

417
ចែករម្លែក

​ក្លិប អេ​វឺ​តុ​ន​(Everton) ចង់​ចុះកិច្ចសន្យា​ផ្ទេរ​ខ្សែការពារ ឃឺ​ត ហ្ស៊ូ​ម៉ា (Kurt Zouma) ជា​អចិន្ត្រៃយ៍ បន្ទាប់ពី​ទទួលបាន​ជោគជ័យ​ក្នុង​កិច្ចសន្យាខ្ចី​ជើង​។​
​ ​
ខ្សែការពារ​កណ្តាល​រូបនេះ​ធ្វើ​បានល្អ​នៅ​ពហុ​កីឡដ្ឋាន Goodison Park ហើយ​ក្លិប​ទាំង ពីរ​កំពុង​ចរចា​គ្នា​ជុំវិញ​លទ្ធភាព​ផ្ទេរ​ដែល​អាចមាន​។​
​ ​
​លោក ម៉ា​កូ ស៊ី​ល​វ៉ា (Marco Silva) ទទួលបាន​កីឡាករ អែន​ដ្រេ ហ្គោ​ម៉េ​ស (Andre Gomes) ពី​ក្លិប បា​សេ​ឡូ​ណា ក្នុងតម្លៃ​២២​លាន​ផោន បន្ទាប់ពី​លេង​ក្នុង​កិច្ចសន្យាខ្ចី​ជើង និង​ចង់បាន​កីឡាករ ហ្ស៊ូ​ម៉ា ផងដែរ​។
​ ​
​កីឡាករ​វ័យ​២៤​ឆ្នាំ​រូបនេះ គ្រោង​វិលត្រឡប់​មកកាន់​ក្លិប​ឆេ​ល​ស៊ី​វិញ ដែលមាន​ជម្រើស តិចតួច​ក្នុង​តំបន់​ការពារ​កាលពី​យុទ្ធនាការ​ឆ្នាំមុន​។​
​ ​
​ហ្គែ​រី ខា​ហ៊ីល (Gary Cahill) បាន​ចាក​ចេញពី​ក្លឹប​នេះ ស្របពេល​របួស​ក្បាលជង្គង់ របស់​កីឡាករ អែន​តូ​នី​ញ៉ូ រូ​ឌី​ជ័រ (Antonio Rudiger) អាច​នឹង​ប៉ះពាល់​ដល់​ការត្រៀម ខ្លួន​ប្រកួត​កម្តៅ​សាច់ដុំ​មុន​រដូវ​កាល​។​

​ស្របពេល​ឆេ​ល​ស៊ី​ប្រឈម​នឹង​បម្រាម​មិន​ឲ្យ​ផ្ទេរ​កីឡា​ករពីរ​ដំណាក់​កាលនោះ ក្លឹប​តោ​ខៀវ​ឆេ​ល​ស៊ី​ប្រហែលជា​រក្សា ហ្ស៊ូ​ម៉ា ដើម្បី​ធ្វើជា​ជម្រើស​មួយទៀត​។​
​ ​
ដេវីដ ល្វី​ស បាន​ចុះ​កិច្ចព្រមព្រៀង​ថ្មី ហើយ អែន​ឌ្រា​ស គ្រី​ស្តេ​ន​សិន (Andreas Christense) រំពឹងថា នឹង​ទទួលបាន​ឱកាស​បង្ហាញមុខ​ច្រើនជាង​មុន ស្របពេល អេ​ថា​ន អាំ​ប៉ា​ឌូ និង ហ្វី​យ៉ា​កូ តូ​ម៉ូ​រី ក៏​ស្ថិតក្នុង​បញ្ជី​សម្រាំង​ផងដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​