ក្លិប អ៊ី​ន​ធ័​រ មី​លេន​នឹង​ផ្តល់​ច្រក​ឲ្យ អា​ឡិ​ក​ស៊ី​ស សាន​ឆេស ចាក​ចេញពី​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត

1147
ចែករម្លែក

ក្លិប អ៊ី​ន​ធ័​រ មី​លេន​( Milan) នឹង​ផ្តល់​ច្រក​ឲ្យ​កីឡាករ អា​ឡិ​ក​ស៊ី​ស សាន​ឆេស (Alexis Sanchez) អាច​ចេញពី​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​នៅ​រដូវ​កាល​នេះ​។ ខ្សែប្រយុទ្ធ រូបនេះ​ជួប​នូវ​ពេលវេលា​ដ៏​លំបាក​នៅ​ពហុ​កីឡដ្ឋាន Old Trafford ចាប់តាំងពី​ចាកចេញ ពី​ក្លិប អា​សេណ​ល​(Arsenal) កាលពី​ខែមករា​ឆ្នាំ ២០១៨​។
​ ​
កីឡាករ​វ័យ​៣០​ឆ្នាំ​រូបនេះ​ខកខាន​មិនបាន​ឆ្លើយតប​នឹង​ការចង់បាន ដោយ​រកបាន​ត្រឹមតែ ១​គ្រាប់​គត់​ក្នុងការ​បង្ហាញមុខ​២០​លើក​ក្នុង​លី​កនៅ​រដូវ​កាល​នេះ​។​
​ ​
​គ្រូបង្វឹក​លោក​អូ​ឡេ ហ្គា​ន​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) អន្ទះសា​ចង់​ឲ្យ​ខ្សែ ប្រយុទ្ធ​រូបនេះ​ចាកចេញ ក្នុង​បំណង​សន្សំសំចៃ​ការចំណាយ​លើ​ប្រាក់​ឈ្នួល​ហើយ​ស្រប ពេល​ជាមួយគ្នា​នោះដែរ Inter Milan ក៏​អ​ន្ទះ​ចង់​នាំយក​កីឡាករ​រូបនេះ​មកកាន់​ពហុ​កីឡា ដ្ឋា​ន San Siro ផងដែរ ហើយ​ភ្នាក់ងារ​របស់ សាន​ឆេស បាន​ជួប​ជាមួយ​តំណាង​របស់​ក្លិប Inter Milan រួចហើយ​។​
​ ​
​សាន​ឆេស ទទួលបាន​ប្រាក់​ឈ្នួល​៥០០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​នៅ​ក្លិប​យូ​ណាយ​ធី​ត ហើយ​ការចាកចេញ​របស់ សាន​ឆេស នឹង​ជួយ​ក្លិប​យូ​ណាយ​ធី​ត​មានឱកាស​នាំយក កីឡាករ​ថ្មី​ផងដែរ​។ ទោះបីជា​យ៉ាងណា វា​មិន​ទំនងជា Inter​អាច​ផ្តល់ប្រាក់​ឈ្នួល​ប្រហាក់ ប្រហែល​នេះ​ទេ ហើយ សាន​ឆេស ទំនងជា​ត្រូវ​ទទួលយក​ការ​កាត់​ប្រាក់​ឈ្នួល​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​