ក្លិប អ៊ី​ន​ធ័​រ មី​លេន​ចង់​ដោះដូរ​កីឡាករ ម៉ា​វ​រ៉ូ អ៊ី​កា​ឌី យក​ខ្សែប្រយុទ្ធ អាល​វ៉ា​រ៉ូ ម៉ូ​រ៉ា​តា ខណៈ​លោក កុន​តេ ចង់បាន​ខ្សែប្រយុទ្ធ​រូបនេះ​

721
ចែករម្លែក

តាម​ព័ត៌មាន​ថា ក្លិប អ៊ី​ន​ធ័​រ មី​លេន​(Inter Milan) មានបំណង​លក់​ខ្សែប្រយុទ្ធ ម៉ា​វ​រ៉ូ អ៊ី​កា​ឌី (Mauro Icardi) ដើម្បី​មានលទ្ធភាព​នាំយក​ខ្សែប្រយុទ្ធ អាល​វ៉ា​រ៉ូ ម៉ូ​រ៉ា​តា (Alvaro Morata) របស់​ក្លិប អា​ត្លេ​ទី​កូ ម៉ា​ឌ្រី​ត​(Atletico Madrid )​។

​លោក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) បាន​ចូល​ដឹកនាំ​នៅ​ពហុ​កីឡដ្ឋាន San Siro នាពេល​ថ្មីៗ​នេះ ហើយ​អះអាងថា លោក​ត្រៀម​ឲ្យ អ៊ី​កា​ឌី ចាកចេញ ប្រសិនបើ​បាន ម៉ូ​រ៉ា​តា ចូលមក​ជំនួស​វិញ​។

​ការធ្វើ​បែបនេះ នឹង​នាំ​ឲ្យ​អតីត​អ្នកចាត់ការ​ក្លឹប​ឆេ​ល​ស៊ី​រូបនេះ​ជួបជុំ​ជាមួយ​កីឡាករ ម៉ូ​រ៉ា​តា ដែល​បច្ចុប្បន្ន លេង​ខ្ចី​ជើង​នៅ​ក្លិប Atletico ។ ស្របពេល​ជាមួយគ្នា​នោះដែរ មាន​ព័ត៌មាន​ថា អ៊ី​កា​ឌី បាន​ច្រានចោល​កិច្ចសន្យា​ថ្មី​ជាមួយ​ក្លិប Inter Milan ។ កិច្ចសន្យា បច្ចុប្បន្ន​របស់​កីឡាករ​រូបនេះ​នឹង​ចប់​នៅ​ឆ្នាំ​២០២១​ហើយ​ទំនាក់ទំនង​រវាង​អតីត ប្រធាន ក្រុម​រូបនេះ​និង​ក្លឹប​ប្រែជា​ស្រអាប់​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​។

​គេ​ជឿថា លោក ឌី​អេ​ហ្គោ ស៊ី​ម៉ូ​ណេ (Diego Simeone) ជា​គ្រូបង្វឹក​របស់​ក្លឹប Atletico ចង់បាន​ខ្សែប្រយុទ្ធ​ឆ្នើម​ម្នាក់ ស្របពេល​ខ្សែប្រយុទ្ធ អែន​ត័​ញ គ្រី​ស្មាន់ (Antoine Criezmann) គ្រោង​ចាក​ចេញពី​រដ្ឋធានី​អេ​ស្ប៉ា​ញ​នៅ​រដូវក្តៅ​នេះ​។

​កិច្ចព្រមព្រៀង​ដោះដូរ​ណាមួយ​រវាង អ៊ី​កា​ឌី និង ម៉ូ​រ៉ា​តា គឺ​អាស្រ័យ​លើ​ក្លឹប​ឆេ​ល​ស៊ី ដែល​នៅមាន​កិច្ចសន្យា​ជាមួយ ម៉ូ​រ៉ា​តា ដល់​ខែមិថុនា​ឆ្នាំ​២០២០៕ ប្រែ​សម្រួល ពិសិដ្ឋ