ក្លិប អ៊ី​ន​ធ័​រ មី​លេន ចង់ឃើញ គ្រី​ស្ទៀ​ន អេ​រិ​កសិន អង្គុយ​ទស្សនា​ការប្រកួត​ជាមួយ​ក្លិប ហ្គា​ល្យា​រី​

133
ចែករម្លែក

ក្លិប អ៊ី​ន​ធ័​រ មី​លេន​(Inter Milan )​សង្ឃឹមថា កីឡាករ គ្រី​ស្ទៀ​ន អេ​រិ​កសិន (Christian Eriksen) របស់​ក្លិប តូ​តិ​ន​ហេម​(Tottenham) នឹងមាន​វត្តមាន​ក្នុងពេល​ទស្សនាការ​ប្រកួត​ជាមួយ​ក្រុម Cagliari នៅ​ចុង​សប្តាហ៍​នេះ​។​
​ ​
កីឡាករ​ដា​ណឺ​ម៉ាក​រូបនេះ​ទំនងជា​ចូលរួម​ជាមួយ​ក្របខ័ណ្ឌ Serie A នៅ​ខែ​នេះ ខណ​:​ភ្នា​ក់ងារ​របស់ អេ​រិ​កសិន ជឿថា ស្ថិតក្នុង​ទីក្រុង​ឡុង​ដ៍ ហើយ​ជាប់គាំង​ក្នុង​ការចរចា​ជាមួយ​ក្លិប Spurs ដើម្បី​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​នេះ​។​
​ ​
គេ​រំពឹងថា ម៉ា​ទីន ស្កា​វ (Martin Schoots) នឹង​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​ក្លឹប Tottenham ហើយបញ្ជាក់​ពី​ចេតនា​របស់ អេ​រិ​កសិន ក្នុងការ​ចាកចេញ ប៉ុន្តែ​នៅមាន​ការខ្វែងគំនិត​គ្នា​ជុំវិញ តម្លៃ​រវាង​ក្លឹប​ទាំងពីរ​។​
​ ​
មានការ​អះអាងថា ក្លិប Inter Milan នៅតែមាន​ទំនុកចិត្ត​ក្នុងការ​សម្រេច​កិច្ចព្រមព្រៀង ក្នុង​ប៉ុន្មាន​សប្តាហ៍​ក្រោយនេះ​។​
​ ​
ក្លិប​យក្ស​អ៊ីតាលី​នេះ​ថែមទាំង​បាន​ប្រើប្រាស់​ហេតុផល​ថា អេ​រិ​កសិន ទំនងជា​ផ្ទេរ​ទៅ​ក្លឹប អ៊ីតាលី​នេះ នៅពេល​កិច្ចសន្យា​របស់ អេ​រិ​កសិន នឹង​ចប់​ក្នុង​រយៈពេល​៦​ខែ​ទៀត​។​
​ ​
លោក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) ចង់ឃើញ​កីឡាករ​វ័យ​២៧​ឆ្នាំ​រូបនេះ​ទស្សនា ក្រុម​ថ្មី​ធ្វើ​សកម្មភាព​នៅលើ​ទីលាន ហើយ​ស្ទាក់ស្ទើរ​មិន​ចង់​បន្ត​ការចរចា​រហូតដល់​ថ្ងៃ​ចុង ក្រោយ​នៃ​រដូវ​កាល​ទិញដូរ​នោះទេ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ គ្រី​ស្ទៀ​ន អេ​រិ​កសិន (Christian Eriksen)