ក្លិប Atletico Madrid ត្រៀម​ប្រជែង​ជាមួយ​យូ​ណាយ​ធី​ត និង Juventus ដើម្បី​ចុះ​កិច្ចព្រមព្រៀង ផ្ទេរ​ខ្សែប្រយុទ្ធ អេ​ឌី​ន កា​វ៉ា​នី​

156
ចែករម្លែក

ក្លិប Atletico Madrid បាន​ចូលរួម​ប្រកួត ដើម្បី​ផ្ទេរ​ខ្សែប្រយុទ្ធ អេ​ឌី​ន​សិន កា​វ៉ា​នី (Edinson Cavani) របស់​ក្លិប​យក្ស​បារាំង Paris Saint-Germain នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​នៅ​ប្រទេស បារាំង​។​
​ ​
​មាន​សេចក្តីរាយការណ៍​ថា ក្លិប Atletico ចាប់អារម្មណ៍​ខ្សែប្រយុទ្ធ សញ្ជាតិ​អ៊ុយ​រូ​ហ្គា​យ វ័យ ៣២ ឆ្នាំ​រូបនេះ ដែល​ត្រូវបាន​ភ្ជាប់ ទៅនឹង​កិច្ចព្រមព្រៀង ផ្ទេរ​មក​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត និង​ក្លិប អ៊ីតាលី ដូចជា ក្លិប Inter ក្លិប Napoli និង​ក្លិប Juventus ។​
​ ​
​កិច្ចសន្យា​របស់ កា​វ៉ា​នី ជាមួយ​ក្លិប PSG នឹង​ផុតកំណត់ នៅ​រដូវក្តៅ ឆ្នាំក្រោយ​ហើយ​ខ្សែប្រយុទ្ធ រូបនេះ ដែល​រកបាន ១៩៥ គ្រាប់ អំឡុង​ចំណាយពេល ៧ រដូវ​កាល​កន្លងមកនេះ​អាច​នឹង​ផ្ទេរចេញ​។​
​ ​
​លោក ថូ​ម៉ាស ទូ​ចេ​ល (Thomas Tuchel) គ្រូបង្វឹក​ក្លិប PSG ចង់​ឲ្យ​ខ្សែប្រយុទ្ធ កា​វ៉ា​នី បន្ត​នៅ​ជា មួយ​ក្លិប​នេះ​។ លោក​បាន​និយាយថា “​ខ្ញុំ​មិនដឹងថា កា​វ៉ា​នី មានគំនិត​យ៉ាងម៉េច​ទេ នៅពេលនេះ​។ ខ្ញុំ​ពឹង​ផ្អែកលើ កា​វ៉ា​នី ១០០ ភាគរយ នៅ​រដូវ​កាល​នេះ​”​។​
​ ​
​លោក ទូ​ចេ​ល បន្តថា “​កា​វ៉ា​នី រកបាន​គ្រាប់​បាល់​ច្រើន​បំផុត សម្រាប់​ក្លិប​នេះ​។ អេ​ឌី ពិតជា​សំខាន់ ណាស់​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែប្រយុទ្ធ អេ​ឌី​ន​សិន កា​វ៉ា​នី (Edinson Cavani)​