ក្លិប Crystal Palace បើកចំហ​ទទួលយក​សំណើ​ផ្ទេរ​ខ្សែប្រយុទ្ធ វី​ល​ហ្វ្រី​ដ ហ្សា​ហា​

247
ចែករម្លែក

ក្លិប Crystal Palace បើកទូលាយ​ក្នុង​ការលក់​កីឡាករ វី​ល​ហ្វ្រី​ដ ហ្សា​ហា (WilfriedZaha) នៅ​រដូវក្តៅ នេះ ប៉ុន្តែ​ចង់បាន​តម្លៃ​៨០​លាន​ផោន សម្រាប់​កីឡាករ​ឆ្នើម​រូបនេះ ។​

​ហ្សា​ហា បានបង្ហាញ​បំណង​ចង់ ចាក​ចេញពី​ក្លិប Palace នៅមុន​រដូវ​កាល​ក្រោយ​ក្នុង​បទ សម្ភាសន៍​មួយ​ជាមួយ កាសែត Daily Mail កាលពី​ថ្ងៃ​សៅរ៍ ។​
​ ​
​ក្លិប Crystal Palace ដឹង​ច្បាស់ ថា ពួកគេ​មិនអាច​រក្សា​កីឡាករ​កូត​ឌី​វ័រ​រូបនេះ​តទៅ ទៀត​បានទេ ដោយសារ តែ​សញ្ញា​ចាកចេញ​ហាក់ដូចជា​ច្បាស់ ណាស់ នៅ​រដូវក្តៅ​នេះ ។​
​ ​
​ប៉ុន្តែ​ក្លិប Palace បានកំណត់ តម្លៃ​ខ្ពស់​សម្រាប់​កីឡាករ​វ័យ​២៦​ឆ្នាំ រូបនេះ​ខណៈ​ពួកគេ​ហាក់ដូច ជា​បន្ថែម តម្លៃ​នៅមុន​ពេល​ពួកគេ​ត្រូវ​ចំណាយ ដើម្បី​នាំយក​កីឡាករ​ថ្មី​មកវិញ​នៅ​រដូវក្តៅ​នេះ ។​
​ ​
​គេ​ជឿថា Palace នឹង​ទាមទារ ចន្លោះ​ពី​៧៥​លាន​ផោន​ទៅ​៨០​លាន​ផោន​សម្រាប់​អតីត​ខ្សែ ប្រយុទ្ធ​ក្លិប ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត រូបនេះ ។ ប្រាកដ​ណាស់ ហ្សា​ហា គឺជា​កីឡាករ ដែលមាន​ឥទ្ធិពល​បំផុត​ក្នុង​ក្រុម ហើយ ក្លិប Palace ចង់បាន​តម្លៃ​មួយ​ដែល​សក្តិសម​នឹង កីឡាករ​រូបនេះ ។​
​ ​
​មាន​ក្លិប​ធំៗ​ជាច្រើន​នៅ​អឺរ៉ុប ចាប់អារម្មណ៍​លើ ហ្សា​ហា រួមទាំង​ក្លិប Arsenal ផងដែរ ដោយ​ក្រុមការងារ របស់ Arsenal បាន​តាមដាន​កីឡាករ​រូប នេះ​យ៉ាង​យកចិត្តទុកដាក់​នៅ រដូវ​កាល នេះ ។ ប៉ុន្តែ Arsenal នឹង​ឈាន​ជើង ចូល​រដូវក្តៅ​នេះ ជាមួយនឹង​ថវិកា​មាន កំណត់ ស្របពេល​ជាមួយគ្នា​នោះដែរ ក្លិប Tottenham ក៏​ចាប់អារម្មណ៍​នឹង ហ្សា​ហា​យូរ​មក ហើយ​ដែរ ប៉ុន្តែ​ជាថ្មី​ម្តង ទៀត តម្លៃ​ខ្ពស់​បែបនេះ​អាចជា​បញ្ហា ៕ ប្រែ​សម្រួល​៖ ពិសិដ្ឋ​

កីឡាករ វី​ល​ហ្វ្រី​ដ ហ្សា​ហា​