ក្លិប PSG​កំពុង​តាមឃ្លាំមើល​ខ្សែបម្រើ អាប់​ដូ​ឡា​យ៉េ ដូ​គូ​រ៉េ របស់​ក្លិប វេត​ហ្វ​ត​ដែលជា គោលដៅ​របស់​ក្លិប អេ​វឺ​តុ​ន​

735
ចែករម្លែក

ក្លិប​យក្ស​បារាំង Paris Saint-Germain (PSG)​កំពុង​តាមមើល​ខ្សែបម្រើ អាប់​ដូ​ឡា​យ៉េ ដូ​គូ​រ៉េ (Abdoulaye Doucoure) របស់​ក្លិប វេត​ហ្វ​ត​(Watford) ដែល​ក៏​ជា​គោលដៅ​របស់​ក្លិប អេ​វឺ​តុ​ន​(Everton) ផងដែរ​។​

​ក្រុម​នាំមុខ​នៅ​ក្របខណ្ឌ Ligue 1 នេះ​ហ៊ាន​ផ្តល់​កញ្ចប់​ទឹកប្រាក់​៣០​លាន​ផោន សម្រាប់​កីឡាករ​ឆ្នើម​រូបនេះ ដែល​ក្លាយជា​កីឡាករ​សំខាន់​នៅ​ពហុ​កី​ឡ ដ្ឋា​ន Vicarage Road ។​

​ដូ​គូ​រ៉េ ក៏​ជា​គោលដៅ​របស់​អតីត​អ្នកចាត់ការ ម៉ា​កូ ស៊ី​ល​វ៉ា (Marco Silva)​ដែល​នៅពេលនេះ កំពុង​ដឹក​នាំនៅ​ពហុ​កីឡដ្ឋាន Goodison Park ។​
​ ​
ដូ​គូ​រ៉េ បាន​ក្លាយជា​ខ្សែបម្រើ​ម្នាក់​ក្នុងចំណោម​ខ្សែបម្រើ​ឆ្នើម​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក ដោយសារ​តែមាន​ល្បឿន​និង​កម្លាំង​ល្អ​។ មាន​ក្លឹប​ធំៗ​ជាច្រើន​ចាប់អារម្មណ៍​រួមទាំង​ក្លិប ថូ​តិ​ន​ហេម​(Tottenham )​និង អា​សេណ​ល​(Arsenal )​ផងដែរ​។​

​ក្លិប Watford បាន​ចងជើង​កីឡាករ Doucoure ជាមួយ​កិច្ចសន្យា​ថ្មី​រយៈពេល​៥​ឆ្នាំ​កាលពី ខែសីហា ប៉ុន្តែ​ថា វា​មិនអាច​រារាំង​ការអូសទាញ​របស់​ក្លឹប​ផ្សេងៗ​នោះទេ​។​
​ ​
មានការ​ប៉ាន់ប្រមាណ​ច្រើន​ជុំវិញ​អនាគត​របស់​កីឡាករ​វ័យ​២៥​ឆ្នាំ​រូបនេះ​កាលពី​រដូវក្តៅ ប៉ុន្តែ​បាន​យល់ព្រម​នឹង​កិច្ចសន្យា​ថ្មី​ដែល​បន្ត​លេង​រហូតដល់​ឆ្នាំ​២០២៣​។ ដូ​គូ​រ៉េ បាន​ចូលរួម​ជាមួយ​ក្រុម Watford កាលពី​ឆ្នាំ​២០១៦​និង​បាន​បង្ហាញមុខ​៨១​លើក ដោយ​រកបាន​១០​គ្រាប់​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែបម្រើ អាប់​ដូ​ឡា​យ៉េ ដូ​គូ​រ៉េ (Abdoulaye Doucoure)