ក្លិប PSG ក្លាយជា​ក្លិប​នាំមុខគេ​ក្នុង​ផ្ទេរ ហ្វី​លី​ព កូ​ទី​ញ៉ូ ក្នុងតម្លៃ​៩៨​លាន​ផោន​

570
ចែករម្លែក

​តាម​សេចក្តីរាយការណ៍​ថា ក្លិប​យក្ស​បារាំង Paris Saint-Germain បាន​ក្លាយជា​ក្លិប​មួយ ក្នុងចំណោម​ក្លឹប​នាំមុខគេ​ក្នុងការ​ប្រជែង​យក​កីឡាករ ហ្វី​លី​ព កូ​ទី​ញ៉ូ (Philippe Coutinho) ពី​ក្លិប បា​សេ​ឡូ​ណា​(Barcelona) ។

​កីឡាករ​ប្រេ​ស៊ី​ល​រូបនេះ​បាន​ផ្ទេរ​ចេញពី​ក្លិប​លី​វឺ​ភូ​លម​ក​អេ​ស្ប៉ា​ញ​ក្នុងតម្លៃ​១៤៥​លាន​ផោន កាលពី​ខែមករា​ឆ្នាំ​២០១៨ ប៉ុន្តែ កូ​ទី​ញ៉ូ អាច​នឹង​ផ្ទេរ​ចេញពី​អេ​ស្ប៉ា​ញ​នៅ​រដូវក្តៅ​នេះ បន្ទាប់ពី​ពិបាក​ស្វែងរក​ឱកាស​ក្នុង​ក្រុម​ជម្រើស​ដំបូង​នៅ​ក្លិប បា​សេ​ឡូ​ណា ។

​នៅពេលនេះ ក្លោ​ប PSG ស្ថិតក្នុង​ចំណោម​ក្លិប​នាំមុខគេ​ក្នុងការ​ប្រជែង​យក​កីឡាករ​វ័យ ២៦​ឆ្នាំ​រូបនេះ​នៅ​រដូវក្តៅ​នេះ​។

​មានការ​អះអាងថា ក្លិប​យក្ស​នៅ​ក្របខណ្ឌ Ligue 1 នេះ ប្រហែលជា​ក្លិប​តែមួយគត់​ដែល មានបំណង​ចំណាយ​ប្រាក់​៩៨​លាន​ផោន ដល់​ក្លិប​បា​សេ​ឡូ​ណា​ដើម្បី​ផ្ទេរ កូ​ទី​ញ៉ូ​។ កូ​ទី​ញ៉ូ អាច​រកបាន​ចំណូល​១០,៦​លាន​ផោន​ក្នុង​មួយឆ្នាំ​។

​ក្លិប​ឆេ​ល​ស៊ី​និង​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​សុទ្ធតែ​ចាប់អារម្មណ៍​នឹង កូ​ទី​ញ៉ូ​។ ប៉ុន្តែ​មាន សេចក្តីរាយការណ៍​ថា ឆេ​ល​ស៊ី​មិនអាច​ឆ្លើយតប​នឹង​ប្រាក់​ឈ្នួល​របស់​ក្លិប PSG ស្របពេល​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ​យូ​ណាយ​ធី​តខក​ខានមិនបាន​ជាប់​លេង​នៅ​ក្របខណ្ឌ​ឆេ​ម ពាន​លី​ក ហើយ​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត គឺជា​គូប្រជែង​របស់​ក្លិប​លី​វឺ​ភូ​ល​។ ដូច្នេះ​មាន ន័យ​ថា កូ​ទី​ញ៉ូ នឹង​គ្មាន​បំណង​ផ្ទេរ​លេង​នៅ​ពហុ​កីឡដ្ឋាន Old Trafford នោះទេ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ