ក្លិប PSG គ្រោង​បង្កើន​ប្រាក់​ឈ្នួល​របស់​កីឡាករ ម៉ា​កូ វើ​រ៉ា​តទី ដល់​១១​លាន​ផោន​ក្នុង​មួយ​រដូវ​កាល​

159
ចែករម្លែក

​កីឡាករ ម៉ា​កូ វើ​រ៉ា​តទី (Marco Verratti) ខិត​ទៅរក​ការព្រមព្រៀង​ទទួលយក​កិច្ចសន្យា​ថ្មី​ជាមួយ​ក្លិប Paris Saint Germain (LS​អ​)​រហូតដល់​ឆ្នាំ​២០២៤ ហើយ​ប្រាក់​ឈ្នួល​កីឡាករ​រូបនេះ នឹង​កើន​ជិត​ទ្វេដង​ដល់​១១​លាន​ផោន​ក្នុង មួយឆ្នាំ​។​

​ខ្សែបម្រើ​វ័យ​២៦​ឆ្នាំ​រូបនេះ បាន​ចូលរួម​ជាមួយ​ក្លឹប PSG តាំងពី​ផ្ទេរ​ពី​ក្លិប ប៉េ​ស្កា​រ៉ា​(Pescara )​ក្នុង​ឆ្នាំ​២០១២ ហើយ​បាន​បង្ហាញមុខ​២៨២​លើក​សម្រាប់​ក្រុម​ជើងឯក​នៅ​ក្របខ័ណ្ឌ Ligue 1 ។​

​វើ​រ៉ា​តទី ក៏ត្រូវ​បាន​ក្លិប​សន្យា​ផ្តល់​តំណែង​ប្រធាន​ក្រុម​ផងដែរ ស្របពេល​ប្រធាន​ក្រុម​បច្ចុប្បន្ន ធី​អា​ហ្គោ ស៊ី​ល​វ៉ា (Thiago Silva) ឈានចូល​វ័យ​៣៥​ឆ្នាំ​នៅ​ខែកញ្ញា​នេះ ហើយនឹង​ចប់​កិច្ចសន្យា​នៅ​រដូវក្តៅ​ឆ្នាំក្រោយ​ផងដែរ​។​
​ ​

វើ​រ៉ា​តទី នឹងមាន​ការទទួលខុសត្រូវ​បន្ថែមទៀត ក្នុង​ក្រុម​ដែល​សម្បូរ​ដោយ​កីឡាករ​ឆ្នើមៗ រួមទាំង នី​ម៉ា (Neymar) និង ឃី​លៀន អឹម​បា​ប៉េ (Kylian Mbappe) ។​
​ ​

វើ​រ៉ា​តទី បាន​និយាយថា “​ខ្ញុំ​មានការ​ទទួលខុសត្រូវ​តាំងពី​ពេល​ខ្ញុំ​មកដល់​ដំបូង​ម្ល៉េះ​។ ខ្ញុំ​នៅ​ក្មេង ប៉ុន្តែ​វា​គឺជា​រឿង​ធម្មតា​ទេ​ការទទួលខុសត្រូវ នៅពេល​អ្នកលេង​នៅ​ក្លិប​ដូចជា PSG”៕​ ​ប្រែ​សម្រួល​: ពិសិដ្ឋ

កីឡាករ ម៉ា​កូ វើ​រ៉ា​តទី (Marco Verratti)