ក្លិប PSG ដាក់សំណើ​ផ្ទេរ​២៧​លាន​ផោន ដើម្បី​ផ្ទេរ អ៊ី​ឌ្រី​សា ហ្គេ​យ៉េ​

111
ចែករម្លែក

​ក្លិប Paris Saint-Germain បានដាក់​សំណើ​ផ្ទេរ​កីឡាករ អ៊ី​ឌ្រី​សា ហ្គេ​យ៉េ (Idrissa Gueye) ពី​ក្លិប អេ​វឺ​តុ​ន​(Everton) នៅ​រដូវក្តៅ​នេះ នេះ​បើតាម​សេចក្តីរាយការណ៍​របស់ កាសែត LÈquipe ។

​កាសែត​បារាំង​នេះ​បាន​បង្ហើប​ប្រាប់ថា ការចរចា​បានចាប់ផ្តើម​រវាង​ក្លឹប​ទាំងពីរ ហើយ​ក្លឹប​ជើងឯក​បារាំង​នេះ​បាន​ដាក់សំណើ​ផ្ទេរ ២៧​លាន​ផោន​។

​ក្លិប Everton អាច​រក្សាទុក ហ្គេ​យ៉េ អំឡុងពេល​រដូវរងា បើទោះបីជា​កីឡាករ​សេ​ណេ ហ្កា​ល់ រូបនេះ​ចង់​ចាកចេញ​ទៅលេង​នៅ​បារាំង​ក៏ដោយ​។

​លោក ថូ​ម៉ាស ទូ​ចេ​ល (Thomas Tuchel) បានចាត់ទុក​ការពង្រឹង​តំបន់​បម្រើ​របស់ លោក​គឺជា​អាទិភាព​នៅ​រដូវក្តៅ​នេះ​ខណៈពេល​លោក​ត្រៀម​កសាង​ក្រុម​មួយ​ដែលមាន សមត្ថភាព​លើក​ពាន​ជើងឯក​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។

​នៅពេលនេះ អែន​ឌ័​រ ហឺ​រ៉េ​រ៉ា (Ander Herrera) មក​ចូលរួម បន្ទាប់ពី​ចប់​កិច្ចសន្យា​ជាមួយ ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ប៉ុ​ន្តេ​ដោយសារ​កីឡាករ ធី​យ៉ា​ហ្គោ ម៉ូត​តា (Thiago Motta) ចាកចេញ ដូច្នេះ ហ្គេ​យ៉េ ត្រូវបាន​គេ​ចាត់ទុកជា​អ្នក​ជំនួស​តំណែង​យូរអង្វែង​ក្នុងឋានៈ ជា​ខ្សែបម្រើ​ការពារ​ដ៏​ល្អ​។

​ហ្គេ​យ៉េ អាយុ​២៩​ឆ្នាំ ជាប់កិច្ចសន្យា​នៅ​ពហុ​កីឡដ្ឋាន Goodison Park ដល់​ឆ្នាំ​២០២២ ហើយ​ក្លិប Everton ក៏​គ្មាន​សម្ពាធ​ដែល​ត្រូវ​លក់​ចេញ​ដែរ លុះត្រាតែ​កីឡាករ​រូបនេះ ចង់​ចាកចេញ​។

​នៅពេលនេះ ហ្កេ​យ៉េ កំពុង​បង្ហាញ​វត្តមាន​ជាមួយ​ក្រុម​ជម្រើសជាតិ​សេ​ណេ​ហ្គា​ល់ នៅ​ក្របខ័ណ្ឌ Africa Cup of Nations ស្របពេល​ក្រុម​សេ​ណេ​ហ្គា​ល់​ឡើងដល់​វគ្គ ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​ក្នុងចំណោម​ក្រុម​ដែលមាន​សង្ឃឹមលើ​កពាន​ផងដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ