ក្លិប PSG ត្រៀម​លក់​ខ្សែប្រយុទ្ធ នី​ម៉ា នៅ​រដូវក្តៅ​នេះ​

607
ចែករម្លែក

​ក្លិប Paris Saint Germain(PSG) ត្រៀម​លក់​កីឡាករ នី​ម៉ា (Neymar) យកប្រាក់​នៅ រដូវក្តៅ​នេះ​។ ក្លឹប​ជើងឯក​បារាំង​ត្រៀម​លក់​កីឡាករ​ឆ្នើម​ប្រេ​ស៊ី​ល បន្ទាប់ពី​កីឡាករ រូបនេះ បង្ហាញ​ចេតនា​ចង់​ចាក​ចេញពី​ពហុ​កីឡដ្ឋាន Parc des Princes ។​
​ ​
​នី​ម៉ា ទើបនឹង​ចូលរួម​ជាមួយ​ក្លិប PSG កាលពី​ឆ្នាំ​២០១៧ ដោយ​ផ្ទេរ​មក​ក្នុងតម្លៃ​២០០ លាន​ផោន​ពី​ក្លិប បា​សេ​ឡូ​ណា​បន្ទាប់ពី​ក្លិប PSG សុខចិត្ត​ទិញ​ផ្តាច់​។​
​ ​
ប៉ុន្តែ​កីឡាករ​វ័យ​២៧​ឆ្នាំ​រូបនេះ​ត្រូវគេ​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​ចេញពី​ក្របខណ្ឌ Ligue 1 តាំងពី​ការមកដល់​របស់​កីឡាករ​រូបនេះ​។​
​ ​
​ក្លិប​រៀល​ម៉ា​ឌ្រី​ត​អន្ទះសា​ចង់​សម្រេច​កិច្ចព្រមព្រៀង​កាលពី​រដូវ​ក្តៅ​ឆ្នាំមុន បន្ទាប់ពី កីឡាករ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo) ចាក​ចេញទៅ​ចូលរួម​ជាមួយ​ក្លិប ជី​វេន​ទុ​ស​។ ប៉ុន្តែ​ពេលនោះ PSG មិន​ចង់​លក់ នី​ម៉ា ទេ​។​
​ ​
​នៅពេលនេះ ក្លិប​បា​សេ​ឡូ​ណា ត្រូវបាន​គេ​ភ្ជាប់​ទៅនឹង​លទ្ធភាព​នាំយក​អតីត​កីឡាករ របស់ខ្លួន​ត្រឡប់មកវិញ ដែល​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ក្នុង​ពិភព​បាល់ទាត់ ។​
​ ​
​បរាជ័យ​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​ធ្វើ​ឲ្យ​ក្លិប បា​សេ​ឡូ​ណា ខកចិត្ត​បន្ទាប់ពី​ពួកគេ​ចាញ់ ក្រុម លី​វឺ​ភូ​ល យ៉ាង​អាម៉ាស់​បំផុត​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៅ​ទឹកដី Anfield ហើយ​ពួកគេ​ប្រាកដជា​ត្រូវ​ចំណាយ​ធំ​ជាថ្មីទៀត​នៅ​រដូវក្តៅ​នេះ ប្រសិនបើ​ពួកគេ​ចង់ លើក​ពាន​ឆេ​ម​ពាន​លី​ក​។​
​ ​
​នី​ម៉ា បាន​មកដល់​ប្រទេស​បារាំង ដោយ​ជឿថា​វា​គឺជា​ឱកាសល្អ​បំផុត​ដែល​ខ្លួន​អាច​លើក ពាន​បាល់​មាស Ballon d`Or ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​